អន្តរជាតិ
តុលាការ​កំពូល​ស​.​រ​.​អា​.​សម្រេច​ឲ្យ​លោក Donald Trump ប្រើ​ថវិកា​កងទ័ព​ធ្វើ​ជញ្ជាំង​ព្រំដែន​
31, Jul 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ក្នុង​សេចក្តីសម្រេច​ដែលមាន​សំឡេង​៥​ទល់នឹង​៤​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដោយ​អនុញ្ញាតឱ្យ​លោក​ទទួលបាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការសន្យា​ក្នុង​យុទ្ធនាការ​របស់លោក​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​អាមេរិក​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។

 
​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​សុក្រ​បាន​និរាករណ៍​សាលក្រម​បង្កក​ប្រាក់​២​ពាន់​៥​រយ​លាន​ដុល្លារ​របស់​ក្រសួងការពារជាតិ សម្រេច​ដោយ​តុលា​ការជាន់​ទាប ហើយ​តម្កល់​ដោយ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​។​
 
​លោក Trump បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា «​ជ័យជម្នះ​ធំ​ណាស់​សម្រាប់​សន្តិសុខ​តាម​ព្រំដែន និង​នីតិរដ្ឋ​!»​។​
 
​លោក Dror Ladin មេធាវី​ម្នាក់​នៃ​គម្រោង​សន្តិសុខ​ជាតិ​របស់​សហភាព​សេរី​ភាព​ស៊ីវិល​អាមេរិក American Civil Liberties Union បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ថា «​សហគមន៍​នៅ​ព្រំដែន បញ្ហា​បរិស្ថាន និង​ការ​បែង​ចែង​អំណាច​រវាង​អង្គនីតិប្រតិបត្តិ អង្គនីតិបញ្ញតិ និង​តុលាការ​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង​នឹងត្រូវ​អន្តរាយ​ជា​អចិន្ត្រៃយ៍​ប្រសិនបើ​លោក Trump អាច​ដក​មូលនិធិ​យោធា​សម្រាប់ធ្វើ​ជញ្ជាំង​ព្រំដែន​ស្អប់​ជនបរទេស ហើយ​ដែល សភា​បាន​បដិសេធ​ជំទាស់​នោះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com