ពីនេះ ពីនោះ
ពាក្យ«បេក្ខជន» និង«បេក្ខភាព» គឺមានន័យទីទៃពីគ្នា
× «បេក្ខជន» គឺសំដៅលើ តួអង្គជាបុគ្គល មនុស្ស ឬជនដែលចង់បានមុខតំណែងអ្វីមួយ។ ចំណែក «បេក្ខភាព» គឺសំដៅលើ ភាព,ឋានៈ ឬលក្ខណសម្បត្តិរបស់បេក្ខជន។
វចនានុក្រម សម្តេច ជួន ណាត ផ្តល់និយមន័យពាក្យ«បេក្ខជន» ថាជាជនសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារ ឬ ឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្តើមយកមុខតំណែងជាស្មៀន ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកចុះឈ្មោះបោះឆ្នោតជាដើម។ ឧទាហរណ៍បញ្ជាក់៖«គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរៀបចំបេក្ខជនរបស់ខ្លួនរួចរាល់អស់ហើយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ»។
ចំណែកឯ «បេក្ខភាព» គឺជាភាវៈ, ភាព, ឋានៈ ឬលក្ខណសម្បត្តិរបស់បេក្ខជន។ នេះជាការពន្យល់របស់ សម្តេច ជួន ណាត ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com