អត្ថបទពាណិជ្ជកម្ម
ត្រៀម​រួចរាល់​សម្រាប់​អនាគត ចូលរួម​ជាមួយ ហ៊ួ​យ ប៉ាង អ៊ី​ន​ធើ​ណេ​សិ​នណល ក្នុង​ដំណើរ​ឆ្ពោះទៅរក​ប្រណិត​ភាព​
05, Aug 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ហ៊ួ​យ​បាំង ហួង​សាន របស់​វិនិយោគិន​ចិន បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន​លូតលាស់​ក្នុង​វិស័យ​អចលនទ្រព្យ​។ ពិធី​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ ហួង សាន ទល់មុខ​រិ​មាន​រដ្ឋសភាជាតិ នៃ កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ហ៊ុន តូ លោកស្រី ហ៊ុន គីម​ឡេង​, លោក នេ​ត សាវឿន​, លោក ជា ធឿន អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ប្រហែល​៣០០​នាក់ ដោយមាន​ការ​អមដំណើរ​ដោយ​នារី​បម្រើការ​លើ​យន្តហោះ​ដ៏​ស្រស់ស្អាត​ផងដែរ​។​
 
​យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន ហ៊ួ​យ​ប៉ាង អ៊ី​ន​ធើ​ណេ​សិ​នណល​រៀល​អី​ស្ទេ​ត  ហ៊ួ​យ​ប៉ាង អ៊ី​ន​ធើ​ណេ​សិ​នណល ជា​យាន​មួយ ដែល​កំពុងធ្វើដំណើរ​ទៅមុខ​សន្សឹមៗ ក្នុងការ​ដឹកនាំ​ប្រជាជន ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅកាន់​ដែនដី​ថ្មី​មួយ ដោយ​ទទួលបាន​បទពិសោធន៍​ពី​ការរស់នៅ​បែប​ថ្មី ប្រកបដោយ​ភាព​ស៊ីវីល័យ ប្រណិត​ភាព និង​គុណភាព​។​


 
​នៅក្នុង​ពិធី​នោះ លោក សិន ឆាវ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ហ៊ួ​យ​ប៉ាង អ៊ី​ន​ធើ​ណេ​សិ​នណល រៀល អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹងថា ហ៊ួ​យ​ប៉ាង អ៊ី​ន​ធើ​ណេ​សិ​នណល គ្រុប បាន​បង្កើតឡើង​ជិត​២០​ឆ្នាំ​មកហើយ ដោយបាន​ខិតខំ​អភិវឌ្ឍ​មាគ៌ា​ពិពិធ​កម្ម រហូតដល់​បច្ចុប្បន្ន​។ ក្រុមហ៊ុន បាន​ប្តេជ្ញា​ពង្រីក​ខ្លួន​ក្នុង​វិស័យ​អចលនទ្រព្យ និង​រៀបចំ​បោះគោល​ដៅ​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ឈរជើង​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ធ្វើ​អន្តរជាតិ​នីយកម្ម និង​ទំនើប​នីយកម្ម​ការរស់នៅ​ប្រកបដោយ​ភាព​ស៊ីវីល័យ ប្រណិត​ភាព និង​គុណភាព សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់​។ 
 
​លោក សិន ឆាវ បន្តថា ក្នុង​ឆ្នាំ​២០១៩​នេះ ហ៊ួ​យ​ប៉ាង អឺ​ន​ធើ​ណេ​សិ​នណល រៀល​អឺ​ស្ទេ​ត បាន​បង្កើត​ស្នាដៃ​ក្នុងការ​រស់នៅ​មួយ សម្រាប់​ប្រជាជាតិ​ខ្មែរ​លើក​ដំ​បូ ង​នោះ​គឺ​ហ៊ួ​យ​ប៉ាង ហួង​សាន អឺ​ន​ធើ​ណេ​សិ​នណល ដែល​វា​ជា​ចំណែក​មួយ ទាក់ទង​នឹង​ការរស់នៅ​ដ៏​ប្រសើរ ក៏ដូចជា​ការផ្លាស់ប្តូរ​ទស្សនៈ​រស់នៅ​ថ្មី​មួយ របស់​ប្រជាជន​ផងដែរ​។​


 
​លោក ជា ធឿន អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ការ​វិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន នឹង​អាច​ចូលរួម​ជួយ​ក្នុងការ​បន្ថែម​សោភ័ណភាព និង​គុណភាព​នៃ​សំណង់ និង​ស្ថាបត្យកម្ម នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយនឹង​រឹតតែ​ធ្វើឱ្យ​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​អាច​ក្លាយទៅជា​ទីក្រុង​ប៉ារីស​ដ៏​តូច​មួយ នៅ​ប៉ែក​បូព៌ា​។ លោក​ជា ធឿន អនុ បន្តថា ការ​សម្ពាធ​គម្រោង ហ៊ួ​យ​ប៉ាង ហួង​សាន អ៊ុន​ធឺរ​ណេ​សិ​នណល វៀល​អឺ​ស្ទេ​ត នៅពេលនេះ បានបញ្ជាក់​ពី​ការរីកចម្រើន​បស់​ក្រុមហ៊ុន ហ៊ួ​យ​ប៉ាង នៅ​កម្ពុជា ដោយបាន​ធ្វើការ​ដឹកនាំ​មុខ​គេ នៅលើ​វិស័យ​អចលនទ្រព្យ ដែល​បានបញ្ជាក់​ពី​សច្ចៈ​ធម៌​ជាក់ស្តែង ក៏ដូចជា​សេវាកម្ម និង​ការ​ផ្តល់នូវ​លំនៅឋាន ប្រកបដោយ​សុខ​សុភមង្គល ដល់ទី​ក្រុងភ្នំពេញ ជាមួយនឹង​គម្រោង​ប្រកបដោយ​ប្រណិត​ភាព និង​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អប្រសើរ​ដល់​អតិថិជន​ជាច្រើន​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា គម្រោង ហ៊ួ​យ​ប៉ាង ហួង​សាន ជា​គម្រោង​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់ មាន​ស្ថានទូត​នានា​ចំនួន​៧ នៅ​ជុំវិញ និង​មាន​ចម្ងាយ​ជិត​មែនទែន​ពី​ស្ថានទូត​អូស្ត្រាលី និង​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ស្ថានទូត​រុស្សី​។ គម្រោង ក៏​សិ្ថ​ត​នៅ​តំបន់​ទេសចរណ៍​ល្បីៗ រួមមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ រមណីយដ្ឋាន​វត្តភ្នំ ផ្សារ​ធំថ្មី ផ្សារ​ទួល​ទំពូង និង​សារមន្ទី​វ​ប្រវត្តិសាស្ត្រ​ទួលស្លែង និង​មាន​ស្ថាប័នរដ្ឋ​ធំៗ ៦​នៅ​ជុំវិញ បង្កើតបានជា​បណ្ដុំ​ការរស់នៅ​យ៉ាងសំខាន់​មួយ ប្រកបដោយ​សុវត្ថិភាព ប្រណិត​ភាព​រួមបញ្ចូល​គ្នា​។​


 
​គម្រោង ហ៊ួ​យ​ប៉ាង ហួង​សាន អ៊ី​ន​ធើ​ណេ​សិ​នណល ផ្សារភ្ជាប់​មក​ជាមួយនឹង​រង្វង់​ការរស់នៅ​បែប​ពាណិជ្ជកម្ម​ស្តង់ដា​ខ្ពស់ ដោយ​រួមមាន​ផ្សារ​ទំនើប សណ្ឋាគារ​លំដាប់​ផ្កាយ សាលា​អន្តរជាតិ មន្ទីរពេទ្យ​ស្ដង់ដា​ខ្ពស់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ស្ថិ ត​នៅ​តំបន់​កោះ​ពេជ្រ​។ ក្រៅពីនេះ គម្រោង​ផ្ទាល់​ក៏មាន​សាល​ធំ​ទូលាយ ចំណត​យានយន្ត អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន ខេ​ធី​វី ក្លិប​កម្សាន្ត​ជាដើម ដែល​សាងសង់​យ៉ាង​ពិសេស សម្រាប់​ការរស់នៅ​បែប​ស៊ី​វិ​ល័យ និង​ប្រណិត​ភាព ដែល​ស្ថិតនៅ​ដែនដី​ថ្មី​មួយ នៃ​ទីក្រុង​ភ្នំពេញ​។​
 
​សាល​ពិព័រណ៍​៖ ក្បែរ​សណ្ឋាគារ ហួង សាន អ៊ី​ន​ធើ​ណេ​សិ​នណល អាគារ​លេខ ១៦៨ វិថី​រដ្ឋ​សោភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទូរ​សព្ទ​៖ 085 335 999/ 085 336 999៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com