ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប​ឱ្យ​យុវជន​ពិចារណា​រឿង​អង្គុយ​ហូប​អាហារ ផឹក​គ្រឿង​ស្រវឹង និង​ចោល​សំរាម​មុខ​អង្គរវត្ត​
22, Sep 2019 , 12:59 pm        
រូបភាព
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប ក៏បាន​តាមដាន​រឿងរ៉ាវ​ក្នុង​បណ្ដាញសារព័ត៌មាន​ដែល​ចុះផ្សាយ​ព្រោងព្រាត ករណី​រិះគន់​របស់​ភ្ញៀវទេសចរ​ដែរ ដែល​ក្នុង​នោះបាន​រិះគន់​បញ្ហា​បរិស្ថាន​នៅតាម​ប្រាសាទ​ដូចជា​នៅក្នុង​ក​សិន្ធុ​អង្គរវត្ត​ថា​សុទ្ធតែ​សំរាម​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ លោក ទៀ សីហា ប្រាប់ថា​ទៅ​យុវជន​ថា លោក​មានការ​ឈឺចាប់​ណាស់​ពេល​ឃើញ​ព័ត៌មាន​ទាំងនោះ​បន្ត​ចុះផ្សាយ​ចំណុច​អវិជ្ជមាន​របស់​ខេត្ត​។ ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត​បាន​ប្រាប់​ឱ្យ​យុវជន គួរ​ពិចារណា​ឡើងវិញ​ចំពោះ​ទង្វើ​មួយចំនួន​ដូចជា​ការ​ទៅ​អង្គុយ​ហូប​អាហារ សេព​ភ​ស​ជ្ជៈ គ្រឿង​ស្រវឹង និង​ចោល​សំរាម​ដូចជា​កំប៉ុង​អណ្ដែត​ពេញ​ក​សិន្ធុ​អង្គរវត្ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​ខេត្តសៀមរាប ក៏ដូចជា​វិស័យ​ទេសចរណ៍​។ លោក ទៀ សីហា សង្កត់ធ្ងន់ថា ទង្វើ​ទាំងនេះ​ខុសពី​ពាក្យសំដី​ដែល​តែង​និយាយថា «​យើង​ស្រឡាញ់​ប្រាសាទអង្គរវត្ត យើង​ស្រឡាញ់​ខេត្តសៀមរាប​»​។​



​សូម​ស្ដាប់​ការលើកឡើង​របស់លោក ទៀ សីហា នាឱកាស​ពិធី​ចែក​រង្វាន់​លើកទឹកចិត្ត​សិស្ស​និ​ទ្ទេស​A និង​សិស្ស​និ​ទ្ទេស​B នា​សាលាខេត្ត​សៀមរាប​នា​ថ្ងៃទី​២០ កញ្ញា​




«...​ប្អូនៗ​ជា​អ្នក​ខេត្តសៀមរាប ខ្លះ​ជា​អ្នក​ចំណូល​ថ្មី តែ​ចំពោះ​អ្នក​ខេត្តសៀមរាប​តែង​និយាយ​យើង​ប្រាសាទអង្គរវត្ត យើង​ស្រឡាញ់​ខេត្តសៀមរាប តែ​ឥ​ឡូង​ប្រាសាទអង្គរវត្ត​តាម​សារព័ត៌មាន​យ៉ាងម៉េច​? សំរាម​ពេញ​ក​សិន្ធុ​អង្គរ សំរាម​កើតចេញពី​ណា មិនមែន​ព្រះបាទ​ជ័យវរ្ម័ន​មក​ពង្រាយ​ទេ គឺមាន​តែ​យើង​ទេ មាន​កំប៉ុង​កូ​កា ស្រា​បៀ​អង្គរ​អណ្ដែត​ពេញអង្គរ ដល់ពេល​គេ​ថត ភ្ញៀវទេសចរ​ឃើញថា​ប្រាសាទ​អង្គរ​សុទ្ធតែ​សំរាម គេ​អត់​មក ដល់ពេលនេះ​គេ​បន្ទោស​អាជ្ញាធរខេត្ត​អត់​មាន​ធ្វើ​អ្វី​សោះ​។ អ៊ីចឹង ក៏​លើក​ជា​ចំណោទ​មួយ​សួរ​ប្អូនៗ​ថា មិន​យក​អ្នកណា​ខុស​អ្នកណា​ត្រូវ​ទេ សូមឱ្យ​មានការ​ចូលរួម​ទាំងអស់គ្នា​...» នេះ​ជាការ​លើកឡើង​របស់​លោ ទៀ សីហា​៕




Tag:
 ទៀ សីហា​
  បរិស្ថាន​
  អនាម័យ​
  សំរាម​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com