អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​ដាក់លក់​នូវ​ខូ​ឡិ​កសិន​ថ្មី Pandora Autumn 2019
22, Sep 2019 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា​នេះ​ក្រុមហ៊ុន Pandora ដែលជា​ម៉ាក​ផលិតផល​គ្រឿងអលង្ការ​ដ៏​ល្បី​មកពី​ប្រទេស ដា​ណឺ​ម៉ាក​តាំងពី​ឆ្នាំ 1982 បាន​ប្រារព្ធ​ឡើង​នូវ​កម្មវិធី​ដ៏​ពិសេស​សម្រាប់​អបអរសាទរ​ជាមួយ​ការដាក់​លក់​នូវ​ខូ​ឡិ​កសិន​ថ្មី​នា​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​នេះ​គឺ Pandora O Collection នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ជាន់​ផ្ទាល់​ដី​ដែលជា​សាខា​ថ្មី​របស់ខ្លួន ។

​ក្នុង​ខូ​ឡិ​កសិន​នេះ Pandora បានបង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​មួយទៀត​ក្នុង​គោលបំណង​ចែករំលែក​នូវ​សេចក្តីស្រលាញ់​ជាមួយនឹង​មនុស្ស​ទូទាំង​ពិភពលោក​។ ខូ​ឡិ​កសិន​នេះ​បាន​រចនា​ឡើង​ដោយ​ដៃ​យ៉ាង​យកចិត្តទុកដាក់ បាន​នាំមក​ជូន​លោកអ្នក​នូវ​ម៉ូត​ថ្មី Pandora O Pendant ដែល​អាច​ពាក់បាន​តាម​របៀប​ជាច្រើន​យ៉ាង និង​អាចដាក់​លម្អ​ដោយ​Charm​តាម​ស្ទា​យ​ល៏​របស់​អ្នក​ផងដែរ​។ ម៉ូដ​នេះ​បាន​រចនា​ឡើង​ដកស្រង់​ចេញពី​និមិត្តសញ្ញា​របស់ Pandora តែម្តង គឺ​អក្សរ O ដែល​តំណាងអោយ​ឥទ្ធិពល​នៃ​ការរួមបញ្ចូល​គ្នា​នៃ​គ្រឿងអលង្ការ និង​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ ដោយ​មិន​ត្រឹមតែ​ពាក់​វា​ជា​បន្តោង​ខ្សែក​នោះទេ អ្នក​ក៏​អាចដាក់​វា​ជា​បន្តោង​កាបូប កាបូប​ក្រវាត់​ចង្កេះ ឫ​ក៏​ពាក់​តាម​ការច្នៃប្រឌិត​បែប​ថ្មី​ផ្សេងៗ​ទៀត ដើម្បី​បង្ហាញ​ពី​ស្ទា​យ​ល៏​ថ្មី ប្លែក ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ​។


​ក្នុង​ឳ​កាស​នេះ​ផងដែរ Pandora ក៏បានផ្តល់​ជូន​នូវ​កាដូរ​ពិសេស​សម្រាប់​រាល់​ការ​ជាវ​ទំនិញ​អស់​ចាប់ពី $ 388  លោក​អ្នកនឹង​ទទួលបាន​ខ្សែដៃ​ប្រាក់​ស្តា​លីង​មួយ​ខ្សែ​ភ្លាមៗ ដោយ​ចាប់ពី​ថ្ងៃទី 20 ខែកញ្ញា រហូតដល់​ថ្ងៃទី 30 ខែកញ្ញា នៅ​គ្រប់​សាខា​ទាំង 3​ទីតាំង​រួមមាន​សាខា​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ និង​សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។


​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Sandara បានទទួល​សិទ្ធ​នាំយក​គ្រឿងអលង្ការ​ដ៏​ល្បី​ម៉ាក Pandora កាលពី​ខែសីហា ឆ្នាំ 2018 ដែលមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​តាំងពី​ដើមឆ្នាំ 2017 ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍ​ន៏​ប្រណិត​ភាព ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុភាពបុរស​និង​នារី​៕



















(ព័ត៌មានពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com