យុវជន​ខ្មែរ​រៀប​ព្រឹត្តិការណ៍​សិល្បៈ មុន​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​រយៈពេល​៥២​ថ្ងៃ​
ជាតិ
យុវជន​ខ្មែរ​រៀប​ព្រឹត្តិការណ៍​សិល្បៈ មុន​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​រយៈពេល​៥២​ថ្ងៃ​
13, Oct 2019 , 11:33 am        
រូបភាព
​ភ្នំពេញ​៖ ប្រតិភូ​យុវជន​កម្ពុជា​ចំនួន​២៩​នាក់ បាន​សម្តែង​សិល្បៈ​រួមគ្នា ដើម្បី​បង្កើត​រាត្រី​នៃ​ការចងចាំ (Night of Memories) មុននឹង​ធ្វើដំណើរ​ទស្ស​ន​កិច្ច​សិក្សា​នៅ​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាម​នាវា​។ ប្រតិភូ​យុវជន​កម្ពុជា​ទាំងនេះ នឹង​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP International) លើក​ទី​៤៦ ក្នុង​រយៈពេល​៥២​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃទី​២៣​តុលា​ដល់​ថ្ងៃទី​១៣​ធ្នូ ឆ្នាំ​២០១៩​។



​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ដល់​ប្រតិភូ​យុវជន​កម្ពុជា​កាល​ពីយ​ប់​ថ្ងៃទី​១២​តុលា នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ កញ្ញា សុ​គុណ សុភ័ក្ត្រ​រាសី ប្រធាន​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៦​នេះ បាន​និយាយ​ដូច្នេះ សម្រាប់​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​លើក​ទី​៤៦​នេះ ប្រ​ភិ​ភូ​យុវជន​នា​បណ្តា​ប្រទេស​នៃ​សមាជិក​អាស៊ាន នឹងធ្វើ​ដំណើរ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤​តុលា​។​

​សិល្បៈ​ដែល​ក្រុមយុវជន​ទាំងនោះ​សម្តែង​រួមគ្នា គឺ​សាច់រឿង​ចៅ​សព្វ​ប្រសិទ្ធ ដែលមាន​បញ្ចូល​នូវ របាំ​ក្ងោក របាំ​គោះអង្រែ​, ការសម្តែង​ក្បាច់គុន​បុរាណ​, របាំ​បែប​សហ​សម័យ និង​លេង​ហ្គី​តា ជាដើម​។

​កញ្ញា សុភ័ក្ត្រ​រាសី បាន​បញ្ជាក់ថា បន្ទាប់ពី​ប្រារព្ធ​ពិធី​បើក​ផ្លូវការ​នេះ​រួច ក្រុម​នាវាចរ​ទាំងនោះ នឹង​បែក​ចែកគ្នា​ជា​ក្រុម​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ជប៉ុន​តាម​នា​វា ដើម្បី​ធ្វើតាម​ផ្លូវទឹក​ពី​ប្រទេស​ជប៉ុន ទៅកាន់​ប្រទេស​វៀតណាម សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ហើយ​ចុងក្រោយ​នឹង​ត្រលប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ ដើម្បី​ប្រារព្ធ​ពិធី​បិទ និង​វិល​ទៅ​ក​កាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ​៕

​សូម​ទស្សនា​រូបភាព​នៃ​ការសម្តែង​សិល្បៈ​របស់​ប្រតិភូ​យុវជន​កម្ពុជា ដូចតទៅ​៖


























​ក្រុមនាវាយុវជនកម្ពុជា​ឆ្នាំ២០១៨

ក្រុមអតីតនាវាចរកម្ពុជា ជួយសម្រួបសម្រួលក្នុងកម្មវិធី បិទវគ្គបណ្តុះបណ្តាលប្រតិភូនាវាយុវជនកម្ពុជា ឆ្នាំ២០១៩។


Tag:
 យុវជន​
  អាស៊ីអាគ្នេយ៍
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com