ជាតិ
ពីនេះ ពីនោះ
ពាក្យ ដែលមាន «អនុ» នៅខាងដើម តែងបង្ហាញពី «ឋានៈទាប» 
×![]()
ភ្នំពេញ៖ «អនុ» គឺជានិបាតសព្ទ ដែលត្រូវបានប្រើប្រាស់នៅខាងដើមនៃពាក្យណាមួយ។ «អនុ» អាចប្រែបានច្រើនយ៉ាង ដូចជា រង, បន្ទាប់, បន្ទាប់បន្សំ, តូច, តាម ជាដើម។
ជាទូទៅ ពាក្យណា ដែលផ្សំដោយ «អនុ» នៅខាងដើម ពាក្យនោះ តែងមានលក្ខណៈបែបស្តាប់បង្គាប់ ឬស្ថិតនៅក្រោមបញ្ជារបស់បុគ្គលណាម្នាក់។ ម្យ៉ាងទៀត ពាក្យ ដែលមាន «អនុ» នៅខាងដើម ច្រើនតែបង្ហាញពីឋានៈ ឬតួនាទីណាមួយ ដែលមានសិទ្ធិអំណាច តិចជាងអ្នកដទៃ។
ពាក្យដែលមាន «អនុ» នៅខាងដើម មានដូចជា អនុការី (អ្នកធ្វើការរង), អនុគណ (គណៈបន្ទាប់, គណៈរង, គណៈបន្ទាប់), អនុចារី (អ្នកធ្វើតាម), អនុត្ថេរ (ថេរៈបន្ទាប់, ថេរៈតូច), អនុទោស (ទោសតូច, ទោសបន្ទាប់បន្សំ), អនុនាយក (នាយកបន្ទាប់, នាយករង), អនុមន្ត្រី (មន្ត្រីបន្ទាប់, មន្ត្រីថ្នាក់រង), អនុរដ្ឋលេខាធិការ (រដ្ឋលេខាធិការរង), អនុវត្ត (ប្រព្រឹត្តតាម, ធ្វើតាម) ។ល។
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com