មកលេង​អុំទូក​នៅ​សៀមរាប​កុំ​ភ្លេច​មក​បាញ់​ធ្នូ​និង​ភ្លក់​អាហារ​ដែល​រៀបចំ​បែប​បុរាណ​នៅ​បន្ទាយ​ជ័យ​៨០២
អត្ថបទពាណិជ្ជកម្ម
មកលេង​អុំទូក​នៅ​សៀមរាប​កុំ​ភ្លេច​មក​បាញ់​ធ្នូ​និង​ភ្លក់​អាហារ​ដែល​រៀបចំ​បែប​បុរាណ​នៅ​បន្ទាយ​ជ័យ​៨០២
06, Nov 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ មកលេង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក កុំ​ភ្លេច​មកលេង​បន្ទាយ​ជ័យ​៨០២ នៅលើ​ទឹកដី​អតីត​រាជធានី​ដ៏​រុងរឿង​របស់​ខ្មែរ​។ បន្ទាយ​ជ័យ​៨០២ ប្រមូលផ្តុំ​នូវ​ទីតាំង​សំខាន់ៗ​រួមមាន ក្លឹ​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​, អាហា​រដ្ឋា​ន​ដែល​រៀបចំ​បែប​បុរាណ និង​តង់​ស្នាក់នៅ​ដែលមាន​ផាសុកភាព​។
 
​អ្នកគ្រប់គ្រង​បន្ទាយ​ជ័យ​៨០២ លោក ទិល ចាន់​លីន បានឱ្យដឹងថា នា​អំឡុង​ពិធីបុណ្យ​អុំទូក​នេះ បន្ទាយ​ជ័យ​៨០២​មាន​រៀបចំ​ជា​កន្លែង​បាញ់​ធ្នូ ការបោះ​តង់ និង​រៀបចំ​អាហារ​ឆ្ងាញ់ៗ​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​។ សម្រាប់​តង់​នៅ​បន្ទាយ​ជ័យ​៨០២ មាន​ពីរ​ប្រភេទ​ដែល​ភ្ញៀវ​អាច​ជ្រើសរើស​បាន ក្នុងនោះ​មាន​ប្រភេទ​តង់​បុរាណ​ដែល​ឱ្យ​ឈ្មោះថា​«​ផ្ទះ​មេទ័ព​» អាច​ស្នាក់​នៅបាន​ពី​៣​ទៅ​៤​នាក់ និង​មួយទៀត​ជា​ប្រភេទ​តង់​ទំនើប​លើ​ទំហំ​ធំ​ទូលាយ ដែល​អាច​បោះតង់​បាន​ជាង​២០០​។​
 
​ក្រៅពី​ស្នាក់​នៅក្នុង​ទីតាំង​ដែលមាន​ផាសុកភាព ទេសភាព​ស្រស់ស្អាត ខ្យល់អាកាស​បរិសុទ្ធ​ហ៊ុំព័ទ្ធ​ដោយ​ទេសភាព​វាលស្រែ​ខៀវស្រងាត់ បន្ទាយ​ជ័យ​៨០២​ក៏មាន​សេវា​កីឡា​បាញ់​ធ្នូ សេវាកម្ម​ម្ហូបអាហារ និង​ការកម្សាន្ត​ពិសារ​សាច់​អាំង​ពេល​រាត្រី​ដ៏​សប្បាយរីករាយ​ផងដែរ​។ 


 
​តាម​ការបញ្ជាក់​ពី​លោក ចាន់​លីន គោលបំណង​ដែល​ធ្វើឱ្យ​ក្រុមការងារ​លោក​បង្កើត​ប​ន្ទា​យ​ជ័យ​៨០២ ក៏ដូចជា​ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​នេះ​ឡើង គឺ​ដោយសារ​ការស្រឡាញ់​ធ្នូ​បុរាណ​និង​ចង់​លើកស្ទួយ​វិស័យ​កីឡា​នេះ​ឱ្យមាន​ប្រជាប្រិយ​ឡើងវិញ កុំឱ្យ​បាត់បង់​ទៅ​ថ្ងៃក្រោយ​។ សម្រាប់​បន្ទាយ​ជ័យ​៨០២​នេះ លោក ចាន់​លីន រំពឹងថា វា​នឹង​ក្លាយជា​ទីតាំង​មួយ​ដើម្បី​ជួយ​លើកមុខ​មាត់​វិស័យ​កីឡា​បាញ់​ធ្នូ​ខ្មែរ​ឱ្យមាន​ភាពល្បីល្បាញ​ឡើងវិញ​។ 
 
​ពាក្យ​«​បន្ទាយ​ជ័យ​៨០២» បង្កប់​នូវ​អត្ថន័យ​រម្លឹក​ពី​ឆ្នាំ​នៃ​សក​រាជ្យ​ថ្មី​ដែល​ព្រះមហាក្សត្រ​ខ្មែរ​បង្រួម​បង្រួម​ទឹក​ខ្មែរ​ជា​មហា​អាណាចក្រ​ដ៏​ខ្លាំង និង​ជា​ឆ្នាំ​ដែល​បើក​ទំព័រ​ថ្មី​នៃ​ការអភិវឌ្ឍ​អ​ណា​ចក្រ​ខ្មែរ​ដ៏​រុងរឿង​។ ហើយ​ការដាក់​ឈ្មោះ​បន្ទាយ​ជ័យ​៨០២​នេះ ក៏​ដើម្បីឱ្យ​ស៊ី​ទៅនឹង​ទីតាំង​ស្ថិតនៅ​តំបន់​រលួស ដែលជា​អតីត​រាជធានី​ហរិ​ហ​រា​ល័យ និង​ជា​រាជធានី​ដ៏​រុងរឿង​នៅ​សម័យ​កាលនោះ​។​
 
​បន្ទាយ​ជ័យ​៨០២ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​អាច​ទំនាក់ទំនង​ទៅកាន់​បុគ្គលិក​ផ្នែក​ទីផ្សារ​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៨ ៩៥ ៥៦ ៤៤ ដើម្បី​ដឹង​ពី​តម្លៃ និង​ប្រភេទ​សេវាកម្ម​ផ្សេងៗ​៕


















 
 

Tag:
 បន្ទាយ​ជ័យ​៨០២
  ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​
  Cambodia Amazing Trip Planner
© រក្សាសិទ្ធិដោយ thmeythmey.com