ក្នុងនាមជាស្ត្រីវ័យជំទង់ម្នាក់ កញ្ញា អ៊ុច បុទុម បានប្រែក្លាយភាពបរាជ័យលើមុខរបររបស់ខ្លួនជាច្រើនលើក ឲ្យក្លាយជាឱកាស និងតស៊ូរហូតក្លាយជាស្ត្រីដំបូងគេបង្អស់ ដែលទទួលបានងារជាឧកញ៉ាដំបូងគេ នៅក្នុងក្រុមហ៊ុន គ្រួសារកក់ក្ដៅ។ មុននឹងក្លាយជាអ្នកជំនួញជោគជ័យដូចបច្ចុប្បន្ន កញ្ញា បុទុម ធ្លាប់បើកហាងលក់ប្រហិតបំពង និងអាហារផ្សេងៗ តែមិនទទួលបានជោគជ័យនោះឡើយ។ បន្ទាប់មក កញ្ញាបានសម្រេចចិត្តបើកហាងលក់ទំនិញ ២៥០០ រៀលម្ដងទៀត ក៏មិនទទួលជោគជ័យដូចគ្នា។ ទោះបរាជ័យជាបន្តបន្ទាប់ ប៉ុន្តែកញ្ញាមិនចុះចាញ់ឡើយ ពោលគឺនៅតែជម្នះបន្តអាជីពជាអាជីវករទៀត រហូតបានទទួលឱកាស ចូលរួមជាសមាជិករបស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ។
បន្ទាប់ពីមិនទទួលបានជោគជ័យពីរដង ក្នុងមុខជំនួញមក កញ្ញា អ៊ុច បុទុម បានទទួលឱកាសចូលរួមជាសមាជិកជាមួយក្រុមហ៊ុន គ្រួសារកក់ក្ដៅ (Warm Family)។ បន្ទាប់ពីបានទទួលឱកាសជាសមាជិកគ្រួសារកក់ក្ដៅ ដែលជាក្រុមហ៊ុនមួយមានអតិថិជនគាំទ្រទូទាំងប្រទេស ដោយសារតែក្រុមហ៊ុននេះ មានផលិត ផលិតផលល្អៗ គុណភាពខ្ពស់ជាច្រើន។
រឿងដែលមិននឹកស្មានដល់នោះ គឺក្រុមហ៊ុនគ្រួសារកក់ក្តៅ បានជួយស្ត្រីវ័យជំទង់ម្នាក់ ដែលធ្លាប់បរាជ័យក្នុងអាជីពជាអាជីវករជាច្រើនលើក ឲ្យក្លាយទៅជាបុគ្គលម្នាក់ ដែលជោគជ័យខ្លាំងមិនគួរឲ្យជឿ។ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ កញ្ញាបានក្លាយជា Super Dealer និងសម្រេចបំណងប្រាថ្នា និងគោលដៅជាច្រើនរបស់ខ្លួន គឺរថយន្តក្នុងក្តីស្រមៃ និងសងបំណុលទាំងអស់ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ។
ពិតជារំភើប និងរីករាយខ្លាំងមែនទែន ចំពោះ Super Dealer ក្រុមហ៊ុន គ្រួសារកក់ក្តៅ ម្នាក់ទៀត ដែលអាចសម្រេចក្តីស្រមៃដ៏អស្ចារ្យមួយនេះ ហើយក៏ជាសមាជិកម្នាក់ ដែលទទួលបានងារជាឧកញ៉ាស្រីវ័យក្មេងនៅដំបូងគេ នៅក្នុងក្រុមហ៊ុន គ្រួសារកក់ក្ដៅទៀតផង។
ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ក៏បានសម្តែងការអបអរសាទរ ចំពោះកញ្ញា អ៊ុច បុទុម ដែលអាចសម្រេចក្តីស្រមៃ ទិញរថយន្ត Porches 2012 នៅថ្ងៃនេះ។ ត្រឹមតែ១ឆ្នាំសោះ ប្អូនស្រីអាចដោះបំណុលដែលជំពាក់គេ ជាង 70,000$ ព្រមទាំងសល់លុយទិញរថយន្តទំនើប ក្នុងក្ដីស្រមៃរបស់ខ្លួនទៀត។ ក្រុមហ៊ុន គ្រួសារកក់ក្ដៅ សូមឲ្យប្អូនស្រី អ៊ុច បុទុម កាន់តែរីកចម្រើនខ្លាំងឡើងៗ នៅលើមាគ៌ាជោគជ័យ លើវិថីជំនួញគ្រួសារកក់ក្តៅ។ នេះជាការលើកឡើងរបស់លោកឧកញ៉ា អ៊ុច សម្បិត្ត អគ្គនាយករបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បីល្បាញ និងកំពុងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រោយពីកញ្ញា អ៊ុច បុទុម បានចូលជាតំណាងចែកចាយរបស់ ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជីវិតរបស់កញ្ញា ត្រូវបានផ្លាស់ប្តូរស្ទើរមិនគួរឲ្យជឿ ព្រោះក្រុមហ៊ុន គ្រួសារកក់ក្តៅ បានជួយកញ្ញាស្ទើរតែទាំងស្រុង។
លោក ឧកញ៉ា អ៊ុច សម្បិត្ត ក៏បានលើកឡើងបន្តទៀតថា៖ «ក្រុមហ៊ុន គ្រួសារកក់ក្តៅ មិនមែនត្រឹមតែជាក្រុមហ៊ុនដែលផលិត ផលិតផលស្តង់ដារមានគុណភាពខ្ពស់នោះទេ ក្រុមហ៊ុនគ្រួសារកក់ក្តៅ មានគោលបំណងដ៏ធំមួយទៀត គឺជួយសមាជិកដែលជាអ្នកតំណាងចែកចាយទាំងអស់ ឲ្យមានជីវភាពធូរធារ នឹងក្លាយស្ត្រីអ្នកជំនួយជោគជ័យទាំងអស់គ្នា»។
ទាំងនេះគឺជាប្រវត្តិ និងរឿងរ៉ាវ របស់ឧកញ៉ាស្រីវ័យក្មេង ដែលមានការតស៊ូជាច្រើនឆ្នាំរហូតទទួលជោគជ័យក្នុងមុខជំនួញ ជាមួយក្រុមហ៊ុន គ្រួសារកក់ក្តៅ ដែលមានបណ្ដាញចែកចាយទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)