កីឡាជាតិ
ជាតិ
អស្ចារ្យ! កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាសហើយ!
× កីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងទម្ងន់៤៩គីឡូក្រាមនាថ្ងៃនេះ បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Napolis Jenna Kaila ដោយពិន្ទុល្អជាង ក្រោយលទ្ធផលស្មើ ២-២ (win by Advantages)។ នេះជាការទទួលបានមេដាយមាសទី៤របស់កម្ពុជាក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។
កីឡាការិនីវៀតណាម Duong Thi Thanh Minh និងកីឡាការិនីសិង្ហបុរី The May Yong ដែលចាញ់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ១០០-០ រៀងៗខ្លួន នៅវគ្គ១/៤ និងវគ្គ១/២ផ្តាច់ព្រ័ត្រ សុទ្ធតែទទួលបានមេដាយសំរឹទ្ធស្ទួន៕
© រក្សាសិទ្ធិដោយ thmeythmey.com