អន្តរជាតិ
តារាចម្រៀងសិង្ហបុរី Samantha Lee ស្លាប់ ក្រោយបង្ហោះសារពីជំងឺបាក់ទឹកចិត្ត
× តារាចម្រៀងសិង្ហបុរី Samantha Lee ត្រូវបានប្រកាសថា ស្លាប់ កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ បន្ទាប់ពីនាងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹងអារម្មណ៍អ្នកកើតជំងឺបាក់ទឹកចិត្ត។ នេះបើតាមការផ្សាយរបស់ CNA។
Samantha Lee មានឈ្មោះល្បីល្បាញនៅសិង្ហបុរី បន្ទាប់ពីនាងបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង Singapore Idol រដូវកាលទី៣ នាឆ្នាំ២០០៩។
នាវេលាម៉ោង៦ល្ងាច Lee បានបង្ហោះរូបវីដេអូរបស់ខ្លួន ដោយមិនបាននិយាយអ្វីឡើយ ប៉ុន្តែមានភ្ជាប់សំណេរនៅក្នុងនោះ។ នាងបានសរសេរថា៖ «ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ព្រួយបារម្ភពីខ្ញុំ។ សូមអរគុណអ្នកដែលបានជួយខ្ញុំ។ ខ្ញុំបានធ្វើអ្វីៗទាំងអស់រហូតដល់ទីបំផុតនៅពេលនេះ»។
Lee បានបន្តថា គ្មានអ្នកយល់ច្បាស់អំពីខ្លួនដែលកើតជំងឺបាក់ទឹកចិត្តនោះឡើយ ហើយថាខ្លួននៅសមរស់នៅក្នុងពិភពលោកនេះទៀតដែរ មុននឹងថ្លែងសារជម្រាបលាចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ផ្តល់ក្តីសន្និដ្ឋានផ្លូវការទាក់ទងនឹងមរណភាពរបស់តារាចម្រៀងនេះនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com