ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប៉ូលិស​៖ មនុស្ស​ជាង​៣​ម៉ឺន​នាក់ នឹងចូលរួម​ពិធី​រម្លឹក​ខួប​លើក​៤១ នៃ​ទិវា​ជ័យជម្នះ​៧​មករា​
04, Jan 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស អះអាងថា មនុស្ស​ជាង​៣​ម៉ឺន​នាក់ នឹងចូលរួម​ពិធី​រម្លឹក​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​នឹង​ប្រារព្ធ​ឡើង​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។ 
​លោក ទូច ណារ៉ុថ បាន​បើក​កិច្ចប្រជុំ​ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ ស្តីពី​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងការ​រៀបចំ​ពិធី​រម្លឹក​ខួប​លើ​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧​មករា​។ លោក លើកឡើងថា កម្លាំង​សម​ត្ថិ​កិច្ច​ចម្រុះ នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​ទីតាំង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី ដើម្បី​សម្រួល​ឲ្យ​ពិធី​រម្លឹក​ខួប​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន​។ 
 
​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​នានា រៀបចំ​អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​នេះ​។ លើសពីនេះ លោក បាន​ណែនាំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ដល់​មហាជន​ឲ្យ​បាន​១០០​ភាគរយ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧​មករា​៕ 

Tag:
 ៧​មករា
© រក្សាសិទ្ធិដោយ thmeythmey.com