អន្តរជាតិ
រលំ​អគារ​នៅ​ប៉ា​គី​ស្ថាន​៖ កុមារី​អាយុ​៣​ឆ្នាំ​ត្រូវបាន​សង្គ្រោះ​ក្រោយ​ស្ថិតក្រោម​គំនរ​បាក់បែក​២១​ម៉ោង​
04, Jan 2020 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
អគារ​បី​ជាន់​នៅ​ក្រុង Sukkur ខេត្ត Sindh ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។ កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​សង្គ្រោះ ក្រោយ​ជាប់​ក្នុង​គំនរ​បាក់​បាក់បែក​អស់​រយៈ​២១​ម៉ោង​។​



​អាជ្ញាធរខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ (PDMA) និង​មន្ត្រី​យោធា ដែល​បាន​រួមគ្នា​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ បាន​អះអាងថា កុមារី​រូបនោះ មិនមាន​ការប៉ះទង្គិច​អ្វី​សោះឡើយ ប៉ុន្តែ​ក្រោយមក នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​អគារ​ស្ថិតនៅ​តំបន់​ទីប្រជុំ ដែល​នៅក្បែរ​ហាង និង​លំនៅដ្ឋាន​ពលរដ្ឋ​៤​គ្រួសារ​ទៀត ហើយក៏​បាក់​រលំ​នេះ ក៏បាន​កាត់ផ្តាច់​អគ្គិសនី​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ​។ គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

​មិនទាន់មាន​របាយការណ៍​ផ្លូវការ​ឡើយ ប៉ុន្តែ​លោក Shafiq Ahmed Mahesar ស្នងការ​ប៉ូលិស​ប្រចាំ​ក្រុង Sukkur បានបញ្ជាក់​ប្រាប់​សារព័ត៌មាន DAWN ថា ការសាងសង់​មិនត្រូវ​បាន​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​បំពាន​ហួស​ពី​ប្លង់​ដែល​ច្បាប់​អនុញ្ញាត​៕



Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com