ជាតិ
សង្គមជាតិ
សំណាង សួរ សុធី​៖ តើ​ការបាក់​រលំ​អគារ​នៅ​ខេត្ត កែប ជា​កំហុស​របស់​អ្នកណា​?
05, Jan 2020 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សំណាង និង​សុធី មិនបាន​ជួបគ្នា​នៅ​ហាង​កាហ្វេ​ដូច​រាល់ដង​ទេ ព្រោះតែ ពួកគេ​មានការ​ងារ​រវល់​រៀងៗ​ខ្លួន​។ តែ​ពួកគេ​ធ្វើ​បច្ចុប្បន្នភាព​រឿង​បាក់​រលំ​អគារ​នៅ កែប ឲ្យ​គ្នា​ទៅវិញទៅមក​តាមរយៈ​ទូរ​សព្ទ​។ ប្រធានបទ​បាក់​អគារ​នេះ ត្រូវបាន​សំណាង និង​សុធី យកមក​ជជែក​គ្នា​បន្តទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ សំណួរ​ដដែលៗ​ដែល សំណាង លើកឡើង​ទៅកាន់​អា ធី គឺថា ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ជា​កំហុស​របស់​អ្នកណា​?

 
​សំណាង​៖ អា សុធី មុខ​អ្ហែង Sad ម៉េះ​ព្រឹក​នេះ​? 
 
​សុធី​៖ មិន Sad ម៉េច​កើត បើ​អ្នកស្លាប់​កើនឡើង​ដល់​៣៥​នាក់​ទៅហើយនោះ​? 
 
​សំណាង​៖ អា ធី អ្ហែង​ធ្លាប់​ប្រាប់​អញ​ថា អ្ហែង​យល់ដឹង​រឿង​អចលនទ្រព្យ​ច្រើន​គួរសម​ដែរ​។ ចុះ​រឿង​បាក់​អគារ​នៅ​កែប សៀមរាប និង​ខេត្ត​ព្រះសីហនុ តើ​ជា​កំហុស ឬ​ជាការ​ទទួលខុសត្រូវរ​បស់​ខាង​ណា​អ្ហា៎​? 
 
​សុធី​៖ ចុ​ម​យក្ស អានេះ សួរ​ដូច​អញ​ជា​អ្នកជំនាញ​ខាង​សំណង់​អ៊ីចឹង​។ 

​សំណាង​៖ អ្ហែង​មិនមែន​អ្នកជំនាញ​ទេ​។ តែ​អ្ហែង​មានការ​យល់ដឹង​ច្រើនជាង​អញ​លើ​វិស័យនេះ​។ អញ​គ្រាន់តែ​ចង់ដឹង​គំនិត​អ្ហែង​តើ ទោះបី​អ្ហែង​មិនមែនជា​អ្នកជំនាញ​ក៏ដោយ​។ 
 
​សុធី​៖ Okay អា សំណាង​។ អើ អញ​ឆ្លើយ​ប្រាប់​ឯង​ក្នុងនាម​មិនមែនជា​អ្នកជំនាញ​ផ្នែក​សំណង់​ទេ​។ ហើយ​បើ​អញ​និយាយ​ខុស ចូរ​កុំ​ស្តី​ឲ្យ​អញ​ណា៎​។  
 
​សំណាង​៖ អត់​ស្តី​ឲ្យ​អ្ហែង​ទេ​។ ឆ្លើយ​មក​!  
 
​សុធី​៖ តាម​យោបល់​អញ និង​យោបល់​អ្នកជំនាញ​ផ្នែក​ស្ថាបត្យករ​ដែល​អញ​បាន​ជជែក​ជាមួយ​, ការទទួលខុសត្រូវ​មុនគេ គឺ ក្រុម​វិស្វករ​ដែល​ទទួលបន្ទុក​ការសាងសង់​ទាំងមូល​, បន្ទាប់មក ម្ចាស់ផ្ទះ ម្ចាស់​ក្រុមហ៊ុន​សាងសង់ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា មន្ទី​សុរិយោដី​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​។​ល​។ 
 
​សំណាង​៖ អ្ហែង​បន្ទោស​វិស្វករ​?​។ ពេល​សាងសង់​មាន​វិស្វករ​ច្រើន​ផ្នែក តើន​រណា​ខ្លះទៅ អា​ធី​? 
 
​សុធី​៖ មាន​វិ​ស្វ​ការ​ផ្នែក​គ្រោងឆ្អឹង វិស្វករ​ផ្នែក​ត្រួតពិនិត្យ​ដី វិស្វករ​មេកា​និក ម្ចាស់​ក្រុមហ៊ុន​សាងសង់​។​ល​។ បើ​អាជ្ញាធរ គឺ​មន្ទី​សុរិយោដី​ខេត្ត​ហ្នឹង ព្រោះ​ពួកគេ ក៏​ជា​អ្នក​ត្រូវ​ទទួលខុស និង​ត្រូវ​ដែរ​។ អា សំណាង អញ​អត់​មាន​បន្ទោស​នរណា​ទេ​។ អញ​ឆ្លើយ ព្រោះ អ្ហែង​សួរ​អញ​ឲ្យ​អញ​ឆ្លើយ​តើ​! 
 
​សំណាង​៖ អា ធី វា​ថា វា​អត់​ចេះ​អី​ទេ​។ តែ​ពេល​វា​ពន្យល់ គឺ​ត្រឹមត្រូវ​ម្យ៉ាងដែរ​។ 
 
​សុធី​៖ អញ​មិន​ចង់​ហ៊ាន​បកស្រាយ ព្រោះ​ខ្លាច​ខុស​។ 

​សំណង​៖ កុំ​ខ្លាច បើ​ខុស​ក៏​មិន​អី​ដែរ ព្រោះ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​របស់​អ្ហែង​ទេតើ​។ 
 
​នៅ​ព្រឹក​នេះ សំឡាញ់​ទាំងពីរ​បែក​គ្នា​ពី​ហាង​កាហ្វេ​នៅ​ម៉ោង​១១​ព្រឹក​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០ ហើយ​ទាំងពីរ​នាក់​សន្យា​ជួបគ្នា​នៅ​ស​ប្ហា​ហ៍​ក្រោយ​ទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com