ប្រយ័ត្ន​! ផលប៉ះពាល់​ស្មាន​មិន​ដល់​នៃ​ការ​ទទួលទាន “​ទឹក​ក្ដៅ​”
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ផលប៉ះពាល់​ស្មាន​មិន​ដល់​នៃ​ការ​ទទួលទាន “​ទឹក​ក្ដៅ​”
10, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពួកយើង​ត្រូវការ​ទឹក​ដើម្បី​រស់​និង​ទ្រទ្រង់​សុខភាព​រាងកាយ​! សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ​អាច​បណ្ដាលឱ្យ​យើង​បាត់បង់​ជាតិ​ទឹក​គួរឱ្យកត់សម្គាល់​។ ប៉ុន្តែ​ទោះជា​ទឹក​ចាំបាច់​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​ការ​ទទួលទាន​ទឹក​ក្ដៅ​អាច​បង្ក​ផលប៉ះពាល់​មួយចំនួន​គួរឱ្យ​ព្រួយបារម្ភ​។


 
​ហើយ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការទទួល​ទាន​ទឹក​ក្ដៅ ៖
 
១. ទឹក​ក្ដៅ​មាន​ផ្ទុក​សារធាតុ contaminants កាន់តែច្រើន​

​ប្រសិនបើ​អ្នកប្រើប្រាស់​ទឹក​ក្ដៅ​ចេញពី​រ៉ូ​មី​នេ​ផ្ទាល់​តែម្ដង​នោះ​ទឹក​ប្រាកដ​ជាមាន​ផ្ទុក​សារធាតុ​កខ្វក់ contaminants ខ្ពស់​តែម្ដង​។ លើសពីនេះទៅទៀត​បំពង់​ទឹក​នៅពេល​ប្រើ​យូរ​អាច​នឹង​ប្រែជា​ច្រេះ​ដែល​អាច​បង្កបញ្ហា​ពុល​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​សារធាតុ​កខ្វក់ contaminants ងាយ​នឹង​រលាយ ហើយ​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​ទឹក​ក្ដៅ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ត្រង​យក​ទឹក​ត្រជាក់​ជាមុនសិន សឹម​ដាំ ឬ​កម្ដៅ​ជា​ក្រោយ​ក្នុង​កំសៀវ​។​
 
២. ទឹក​ក្ដៅ​អាច​បណ្ដាលឱ្យ​រលាក​

​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទទួលទាន​តែ ឬ​កាហ្វេ​ក្ដៅ​។ ពួកគេ​ទទួលទាន​ភេសជ្ជៈ​នេះ​ភ្លាមៗ​ដោយ​មិន​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន​។ ទម្លាប់​អាក្រក់​នេះ​គួរ​ត្រូវបាន​បញ្ឈប់​ខណៈដែល​វា​អាច​បង្កបញ្ហា​រលាក​កម្រិត​ស្រាល​លើ​បបូរមាត់​និង​អណ្ដាត​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​ធ្វើជា​ប្រចាំ ទម្លាប់​នេះ​ក៏​អាច​បណ្ដាលឱ្យ​កើតមាន​ជំងឺមហារីក​បំពង់ក​ផងដែរ​។​
 
៣. ការទទួល​ទាន​ទឹក​ក្ដៅ​អាច​បណ្ដាលឱ្យ​របួស​បំពង់​អាហារ​

​ក្រៅពី​បណ្ដាលឱ្យ​ពងបែក​មាត់ ទឹក​ក្ដៅ​ក៏​អាច​បង្ក​ផលប៉ះពាល់​លើ​ស្រទាប់​នៃ​បំពង់​អាហារ​និង​បំពង់​រំលាយ​អាហារ​ផ្ទាល់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​ក្ដៅ​ធ្វើឱ្យ​សីតុណ្ហភាព​រាងកាយ​កើនឡើង​ខ្ពស់​ដែល​គ្រោះថ្នាក់​ដល់​សរីរាង្គ​ខាងក្នុង​។​
 
៤. ទឹក​ក្ដៅ​អាច​បង្កបញ្ហា​អតុល្យភាព​ក្នុង​រាងកាយ​

​ការទទួល​ទាន​ទឹក​ក្ដៅ ជាពិសេស​ប្រសិនបើ​ច្រើនពេក​ដូចជា​នៅពេល​អ្នក​មិន​ស្រេកទឹក​ផង​នោះ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ម្យ៉ាងវិញទៀត​ទោះបីជា​ការទទួល​ទាន​ទឹក​ច្រើនពេក​ទោះជា​ទឹក​មិន​ក្ដៅ​ក៏ដោយ ក៏​អាច​បង្កបញ្ហា​ហើម​កោសិកា​ខួរក្បាល​គួរឱ្យ​បារម្ភ​។​
 
៥. ការទទួល​ទាន​ទឹក​ក្ដៅ​មុនពេល​គេង​អាច​បណ្ដាលឱ្យ​ពិបាក​គេង​ស្កប់​

​ពិតណាស់​ទឹក​ក្ដៅ​អាចជួយ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​កំឡុងពេល​គេង ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​ច្រើនពេក​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​នោម​ញឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ជះ​ផលប៉ះពាល់​ដល់​ដំណេក​ផងដែរ​។​
 
​សម្គាល់​៖ មិន​ថា​ជា​អ្វី​ក៏ដោយ​ឱ្យតែ​ច្រើនពេក គឺ​មិនល្អ​ឡើយ​។ សូម្បីតែ​ការទទួល​ទាន​ទឹក​! ដើម្បី​ចៀសវាង​បញ្ហា​លើស​ជាតិ​ទឹក​ក្នុង​រាងកាយ គឺ​អ្នក​គួរ​ទទួលទាន​តែ​នៅពេល​ស្រេក​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com