ជាតិ
វីដេអូ
លោក ស៊ា​ង សុ​បញ្ញា​៖ «CAM-ASEAN នឹង​លក់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​»
30, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០​នេះ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) នឹង​លក់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត ដល់​ដៃគូ ឬ​វិនិយោគិន ដែលមាន​បំណង​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​អប់រំ​។ លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បញ្ជាក់​មូលហេតុ​នៃ​ការលក់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្អែកលើ​ភាពជោគជ័យ​របស់ CAM-ASEAN ច្រើន​ឆ្នាំ នៅក្នុង​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​, ភាសា​ចិន និង​ភាសា​អង់​គ្លេ​សម្រាប់​កុមារ​។ ខ្ញុំ និង​ថ្នាក់ដឹកនាំ CAM-ASEAN ចង់​ឲ្យ CAM-ASEAN ពង្រីក​វិសាលភាព​របស់ខ្លួន នៅ​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ពិសេស​ក្រសួង​អប់រំ ដើម្បី​ផ្ដល់​ការអប់រំ ដែល​មានគុណ​ភាពល្អ​ដល់​សិស្ស​និស្សិត​។ ដូច្នេះហើយ យើង​ចាប់ផ្ដើម​លក់​សិទ្ធិ​បើក​អាជីវកម្ម​បន្តទៅ​គ្រប់​ខេត្ត​ទាំងអស់​»​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey.com ជាមួយ​លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ទាក់ទង​នឹង​ការលក់​សិទ្ធ​បើក​អាជីវកម្ម​ដូចតទៅ​៖ 

 
 
​បើតាម​លោក ស៊ា​ង សុ​បញ្ញា លក្ខណៈពិសេស​នៃ​ការលក់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​នេះ CAM-ASEAN នឹង​ផ្ដល់​ប្រព័ន្ធគ្រប់គ្រង​ទាំងស្រុង រួមមាន​ការគ្រប់គ្រង​កម្មវិធីសិក្សា​, ការរៀប​ថ្នាក់រៀន និង​សាលា​, កម្មវិធី​បណ្ដុះបណ្ដាល​, ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ទីផ្សារ​ជាដើម​។ សម្រាប់​លក្ខខណ្ឌ​វិញ អតិថិជន ឬ​វិនិយោគិន​ដែលមាន​បំណង​ទិញ​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​របស់​វិទ្យាស្ថាន CAM-ASEAN ត្រូវមាន​ទីតាំង​សមស្រប និង​ត្រូវ​ធ្វើតាម​ស្ដង់ដា​របស់ CAM-ASEAN។ ជាមួយគ្នានេះ CAM-ASEAN នឹង​ជួយ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង រួមទាំង​ការចាប់ផ្ដើម​សាងសង់​អគារ​ផងដែរ​។ 
 
​បច្ចុប្បន្ន វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) មាន​សិស្ស​និស្សិត​កំពុង​សិក្សា​ជាង ២​ពាន់​នាក់ ដោយមាន​កម្មវិធីសិក្សា​ចំនួន ៧ រួមមាន ភាសា​អង់គ្លេស​, ភាសា​ចិន​, ជំនាញ​តាម​ក្រុមហ៊ុន​, កម្មវិធីសិក្សា​សម្រាប់​កុមារ​, វ័យ​ជំទង់​, កម្មសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​៕

Tag:
 Cam-Asean
  សាលារៀន​
  ភាសា​អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com