ការឡើង​ទម្ងន់​ខ្លាំង​អំឡុងពេល​មាន​ផ្ទៃពោះ អាច​ឲ្យ​ម្ដាយ​និង​ទារក​ប្រឈម​នឹង​កើត​ជំងឺ​ច្រើន​ប្រភេទ​
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ការឡើង​ទម្ងន់​ខ្លាំង​អំឡុងពេល​មាន​ផ្ទៃពោះ អាច​ឲ្យ​ម្ដាយ​និង​ទារក​ប្រឈម​នឹង​កើត​ជំងឺ​ច្រើន​ប្រភេទ​
21, Mar 2021 , 5:29 pm        
រូបភាព
ភ្នំពេញ​៖ ការឡើង​ទម្ងន់​ខ្លាំង​នៅពេល​កំពុង​ពពោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​និង​ទារក ដែល​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាងថា ស្ត្រី​មាន​ផ្ទែ​ពោះ​ត្រូវ​ឲ្យ​មាន​តុល្យភាព​កម្ពស់​និង​ទម្ងន់ ដោយ​កុំ​ឲ្យ​ឡើង​ទម្ងន់​ពេក ឬ​ស្រក​ទម្ងន់​ពេក​។ សម្រាប់​ស្ត្រី​មាន​រាងកាយ​ស្គម ឬ BMI (​រង្វាស់​រវាង​ទម្ងន់​ធៀប​នឹង​កម្ពស់​) ទាប អាច​ឡើង​ទម្ងន់​ចន្លោះ​ពី​១០-១៥​គីឡូក្រាម ប៉ុន្តែ សម្រាប់​ស្ត្រី​មាន​រាងកាយ​ធាត់ ឬ BMI ខ្ពស់ អាច​ឡើង​ទម្ងន់​ពី​៩-១០​គីឡូក្រាម​ប៉ុណ្ណោះ​។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​ឲ្យ​ដឹងថា ការឡើង​ទម្ងន់​ខ្លាំងពេក អាច​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​នឹង​ជំងឺ ដូចជា លើសឈាម​, ទឹកនោមផ្អែម​អំឡុងពេល​ពពោះ និង​ប​ង្រុ​ង​ក្រឡាភ្លើង​។ ចំណែកឯ ទារក​វិញ អាច​ថ្លោ​ក​ពេក​ដែល​នាំ​ឲ្យ​ពិបាក​សម្រាល និង​អាច​ប្រឈម​ជំងឺ​ធាត់ ជំងឺលើសឈាម និង​ជំងឺ​បេះដូង​ជាដើម​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ThmeyThmey និង​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ព​ព​សោភា​មានជ័យ ដូចតទៅ​៖



​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទទួលទាន​អាហារ​៣​ក្រុម គឺ​ប្រភេទ​អាហារ​ថាមពល​សម្បូរ​ដោយ​ជាតិ​សាច់​, ប្រភេទ​អាហារ​សាងសង់ មាន​គ្រាប់​ធញ្ញជាតិ និង​ប្រភេទ​អាហារ​ការពារ មាន​បន្លែ ផ្លែឈើ​ជាដើម​។ ស្ត្រី​មាន BMI ទាប ត្រូវ​ទទួលទាន​ប្រភេទ​អាហារ​សាងសង់​ដែល​សម្បូរ​ជាតិ​សាច់ និង​ខ្លាញ់​ឲ្យ​បាន​ច្រើន ដើម្បី​ឡើង​ទម្ងន់​ច្រើន ប៉ុន្តែ ស្ត្រី​មាន BMI ខ្ពស់ ត្រូវ​កាត់បន្ថយ​អាហារ​ថាមពល ជាពិសេស​អាហារ​សម្បូរ​ជាតិ​ខ្លា​ញ‍់​»៕

Tag:
 ឡើង​ទម្ងន់​
  ពពោះ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com