អត្ថបទពាណិជ្ជកម្ម
លោក ខេមរៈ សេរី​មន្ត នឹង​នាំយក​កាដូ​ក្តី​ស្រឡាញ់​ពី​ភ្នំពេញ​ទៅ​ស្រុក​មេមត់ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat
12, Feb 2020 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​កាន់តែ​ជិត​មកដល់ ទាំង​យុវវ័យ និង ទាំង​អ្នកមាន​គូស្រករ​ហើយ​ខ្លះ​កំពុង​ជ្រួលច្របល់​ខ្វល់​ថា​នឹង​ទិញ​អ្វី​អោយ​មនុស្ស​ជាទី​ស្រឡាញ់ ឬ ក៏​ទៅណា នៅ​ថ្ងៃ​ពិសេស​នេះ​។​
 
​ដោយឡែក​សម្រាប់​អ្នកស្រុក​មេមត់ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ​ប្រាកដជា​សប្បាយ​ប្លែក​ដោយសារតែ​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat នឹង​អញ្ជើញ​វត្តមាន​កំពូល​តារាចម្រៀង​ជាច្រើនរូប​ទៅ​សម្តែង​ដែល​នឹង​រួមបញ្ចូល​ទាំង​ការបកស្រាយ​ចម្រៀង​បែប​មនោសញ្ចេតនា និង ញាក់​កន្ត្រាក់​អារម្មណ៍​ពោរពេញ​ដោយ​ស្រឡាញ់​នៅ​ទីរួមស្រុក​តែម្តង​ដើម្បីអោយ​សប្តាហ៍​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ​កាន់តែ​រំភើប​ជាពិសេស​សម្រាប់​យុវវ័យ​តែម្តង​។ 
 
​តារាចម្រៀង​កំពូលៗ​ពី​ផលិតកម្ម​ហង្ស​មាស​ជាច្រើនរូប​នឹង​បង្ហាញខ្លួន​នៅលើ​ទឹកដី ស្រុក​មេមត់ មានដូចជា លោក ខេមរៈ សេរី​មន្ត សុខ ស្រី​នាង ហ្សូ​ណូ វី ឌី​ណែ​ត សុខ សីឡា​លីន គ្រី ថៃ​ពៅ លោក វង្ស តារា​រតនា និង តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត នៅ​ទីតាំង​តារាង​បាល់ទាត់​ខ្នង​ក្រពើ​ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ​។​








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com