ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង សម្ពោធ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ថ្មី «​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង​»
15, Feb 2020 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ជីប ម៉ុង បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​សេវាកម្ម​របស់ខ្លួន​ហៅថា «​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង​» ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​ឲ្យ​មាន​ភាព​រហ័ស សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា​។​

​ជាមួយ​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង អតិថិជន​អាច​ទទួល​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ដូចជា បង់​វិក្កយបត្រ​ផ្សេងៗ បញ្ចូល​លុយ​ទូរស័ព្ទ និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ ជីប ម៉ុង ហើយ​មុខងារ​ផ្សេងៗ​ទៀត​ដែល​នឹងត្រូវ​បានដាក់​បន្ថែម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដូចជា សេវា​វេរ​លុយ ជាដើម​។ 


 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង លោក​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​មានប្រសាសន៍ថា «​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា ជាពិសេស​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អាកប្បកិរិយា​របស់​ប្រជាជន ក្នុងការ​បង្វិល និង​ទូទាត់​ប្រាក់​។ ក្នុងនោះដែរ​ធនាគារ ជីប ម៉ុង ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ការផ្តល់​សេវាកម្ម​ការ​បង្វិល និង​ទូទាត់​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព ដែលមាន​ភាព​រហ័ស មាន​សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា សមស្រប​ទៅតាម​តម្រូវការ​របស់​អតិថិជន​»​។ 


 
​តាមរយៈ​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋ​កម្ពុជា មិន​ថា​នៅ​ទីក្រុង ទី​រួម​ខេត្ត ឬ​ទីរួមស្រុក​នានា​នោះទេ សូម្បីតែ​នៅតាម​បណ្តា ភូមិ ឃុំ ដាច់ស្រយាល​ក៏​អាចធ្វើ​ការ បង់​វិក្កយបត្រ​ផ្សេងៗ បញ្ចូល​លុយ​ទូរស័ព្ទ និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមាន​ភាព​រហ័ស និង​សុវត្ថិភាព​ខ្ពស់​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com