អត្ថបទពាណិជ្ជកម្ម
អ្នកជិតខាង​នៅ​ស្រុក​ព្រៃឈរ មក​អ៊ូអែ​ដូច​គេ​ហែ​កឋិន ក្រោយ​ឮ​គេ​ស្រែកថា​ឈ្នះ​៥០​លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ
17, Feb 2020 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
មិន​ចេះតែ​រកបាន​ងាយ​ឯណា ៥០​លាន​រៀល​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​សម្រាប់​លោក ស្រី សែម ស្រស់ រស់នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម អាច​រកបាន​ក្រោយ​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ១​កំប៉ុង ដោយ​ងាយស្រួល​។​
 
​លោកស្រី​រៀបរាប់ថា​៖«​កាលពី​ថ្ងៃទី​២៨ មករា ម៉ោង​ប្រហែល​៦​ល្ងាច ខ្ញុំ​គាស់​វើក WURKZ ឆា​ច់មក​គេ​ដាក់ថា​៥០​លាន​រៀល​។ ពេលនោះ ខ្ញុំ​ឡើង​ទន់ដៃទន់ជើង អស់កម្លាំង​រលីង តែមាន​កម្លាំង​ស្រែកថា ខ្ញុំ​ត្រូវ​៥០​លាន​ហើយ​។ ស្រាប់តែ​អ្នកជិតខាង​គេ​នាំគ្នា​រត់​ស្រ​មករក​ខ្ញុំ​ឡើង​អ៊ូអែ​ពេញ​ផ្ទះ​ដូច​គេ​ហែ​កឋិន ព្រោះ​មិន​ធ្លាប់​បានឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​បែបនេះ នៅ​ស្រុក​ខ្ញុំ​»​។ 
 
​បើតាម​អ្នក​ម្តាយកូន​បី​រូបនេះ  គាត់​នឹង​យកលុយ​៥០​លាន​រៀល​នេះ ទីមួយ​យកទៅ​សង​បងប្អូន​ថ្លៃ​ខ្ចី​ទិញ​ម៉ូតូ​ឱ្យ​កូន​កាលពី​២​ខែ​មុន ហើយ​សស់​ប៉ុន្មាន​នឹង​យកទៅ​ធ្វើ​ផ្ទះ លើដី​ដែល​ម្តាយ​របស់​អ្នកស្រី​ចែក​ឱ្យ ព្រោះ​រាល់ថ្ងៃ​អ្នកស្រី និង​កូនៗ​ស្នាក់នៅ​ជាមួយ​ម្តាយ មិនទាន់មាន​លទ្ធភាព​សង់​ផ្ទះមួយ​ដោយឡែក​នៅឡើយ​ទេ​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com