អត្ថបទពាណិជ្ជកម្ម
អ្នកស្រុក​ពួក​៖ កំពុង​គិតថា​ធ្វើ​អី​ជាមួយ​ដី​១​ហិកតា​ទើប​ទិញ​បាន លុះ​ត្រូវ​៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា កើត​គំនិត​បង្កើត​កសិដ្ឋាន​តែម្តង​
17, Feb 2020 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រុក​ពួក ខេត្តសៀមរាប ម្នាក់​ទៀតហើយ គឺ​លោក ឡោ ធា បាន​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា នា​រាត្រី​ថ្ងៃទី​២៧ មករា កន្លងទៅ គ្រា​ដែល​លោក​ពិសា​ស្រា​បៀរ​នេះ ជួបជុំ​ជាមួយ​សាច់ញាតិ​ប្រមាណ​៤​ទៅ​៥​នាក់ ធ្វើឱ្យ​ក្តីកង្វល់​ក្នុង​ចិត្ត​របស់លោក​បាន​រសាយ​។​
 
​លោក​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ កម្ពុជា កន្លះ​កេស​តែប៉ុណ្ណោះ ដើម្បី​ហូប​ជជែក​គ្នា​លេង​ជាមួយ​បងប្អូន​។ ផឹក​ដល់​កំប៉ុង​ទី​១០ ខ្ញុំ​គាស់​មក​ឃើញ​លេខ​៥០ នឹកភ្នក​ភ្លាម​ថា ដឹង​តែ​ត្រូវ​៥០​ដុល្លារ​ហើយ ស្រាប់តែ​ពេល​ខ្ញុំ​ផ្ទៀង​ឱ្យ​ច្បាស់ ខ្ញុំ​ឡើង​បាត់មាត់ឈឹង​តែម្តង​ពេលនោះ​។ បងប្អូន​ខ្ញុំ​ក៏​សួរ​ម៉េច​ហើយ ខ្ញុំ​អត់​និយាយ​ច្រើន ក្តាប់​ក្រវិល​កំប៉ុង​ឡើង​ជាប់ បាន​ស្រែក​ហ៊ោ​ថា ត្រូវ​៥០​លាន​ហើយ​»​។ 
 
​លោក​ក៏បាន​បញ្ជាក់ថា បើទោះបីជា​លោក​ជា​អ្នកទិញ​ស្រា​បៀរ កម្ពុជា និង​ជា​អ្នក​គាស់​ផ្ទាល់ ប៉ុន្តែ​ទឹកប្រាក់​នេះ លោក​មិន​យកតែ​ម្នាក់ឯង​ទេ​។ លោក​នឹង​ចែក​ខ្លះ ឱ្យ​សាច់ញាតិ​របស់លោក ព្រោះនេះ​រាប់​ថា ជា​ប្រាក់​សំណាង​រួម​។ សល់​ប៉ុន្មាន លោក​នឹង​យកទៅ​ទិញ​ពូជ​សត្វ​ជ្រូក និង​ទា ដើម្បី​ចិញ្ចឹម​លើដី​ទំនេរ ដែល​លោក​ទើបនឹង​ទិញ​បាន​១​ហិកតា​នោះ ឱ្យមាន​ប្រយោជន៍​កើតជា​ផល​តទៅ​ថ្ងៃមុខ​ផងដែរ​៕ 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​! 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com