អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីទីម័រខាងកើត សុំលាលែង ក្រោយបាត់បង់ការគាំទ្រពី​សម្ព័ន្ធភាព​
25, Feb 2020 , 10:42 am        
រូបភាព
នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លោក Taur Matan Ruak
នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លោក Taur Matan Ruak
ដោយ:
នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លោក Taur Matan Ruak បាន​ផ្ញើលិខិត​លាលែង​តំណែង​ទៅកាន់​ប្រធានាធិបតី​។ លោក ប្រកាស​បែបនេះ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ​។  ការប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​បែបនេះ ធ្វើឡើង​ខណៈ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដ៏​តូច​មួយ​នេះ ប្រឈម​នឹង​អស្ថិរភាព​នយោបាយ​ថ្មី បន្ទាប់ពី​មានការ​បែក​ប្រេះឆា​នៃ​សម្ព័ន្ធភាព​គាំទ្រ​រូបលោក​ក្នុង​សភា​។ នេះបើយោងតាមការផ្សាយ​របស់រ៉យទ័រ។



«​ខ្ញុំ​បាន​ផ្ញើលិខិត​លាលែង​តំណែង​នេះ​ទៅកាន់​ប្រធានាធិបតី​រួចហើយ​»​។ លោកនាយក​រដ្ឋមន្ត្រី Taur Matan Ruak បញ្ជាក់​បែបនេះ​នៅមុខ​អ្នកសារព័ត៌មាន ក្រោយពី​ជំនួប​ជាមួយ​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត Francisco Guterres​។ លោក​សង្កត់ធ្ងន់​ទៀតថា  លោក​បាន​ត្រៀមលក្ខណៈ​ក្នុង​ការបន្ត​ដឹកនាំ​ជា​ប្រមុខ​រដ្ឋាភិបាល រហូតដល់​ការសុំ​លាលែង​របស់លោក ត្រូវបាន​យល់ព្រម ហើយ​នោះ​គឺ​ដើម្បី​ធានា​សកម្មភាព​រដ្ឋាភិបាល​ក្នុងប្រទេស​។

លោក Taur Matan Ruak គឺជា​នាយករដ្ឋមន្ត្រី​ទី​៧ របស់​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០១៨​។ មុនពេល​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​ធ្លាប់ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ផងដែរ ដែល​កាន់តំណែង​ចាប់ពី​ខែឧសភា ឆ្នាំ​២០១២ ដល់ ២០១៧៕​


© រក្សាសិទ្ធិដោយ thmeythmey.com