COVID-19
អន្តរជាតិ
COVID-19៖ ស្លាប់​១​ករណី​ទៀត​នៅ​ជប៉ុន
26, Feb 2020 , 2:49 pm        
រូបភាព
ដោយ: រួបរួម
​មនុស្ស​វ័យ​ចំណាស់​ម្នា​ក់នៅ​ក្រុង Hakodate ខេត្ត Hokkaido បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ NHK ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​អាយុ និង​ភេទ​របស់​ជនរងគ្រោះ​ឡើយ​។ ករណីនេះ​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ជប៉ុន​មាន​២​នាក់ រួមទាំង​៤​នាក់​ទៀត​នៅ​នាវា Diamond Princess​។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បែងចែក​ទិន្នន័យ​២​ផ្សេងគ្នា​រវាង​ករណី​នៅ​ទឹកដី​ជប៉ុន និង​ករណី​នាវា Diamond Princesss ដែល​ចត​នៅ​ផែ Yokohama​។

 
​គិត​មកដល់ពេលនេះ  ជប៉ុន​មាន​ករណី​ឆ្លង COVID-19 ចំនួន ១៧១​ករណី ដែល​ក្នុងនោះ​ស្លាប់​២​នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​១៣​នាក់ និង​សះស្បើយ​២៣​នាក់​។ រីឯ​ករណី​លើ​នាវា Diamond Princess មាន​៦៩១​ករណី ដោយ​ស្លាប់​៤​នាក់ ធ្ងន់ធ្ងរ​៣៦​នាក់ និង​សះស្បើយ​១០​នាក់​។​
 
​មនុស្ស​២៧៦៤​នាក់​ហើយ ដែល​បាន​ស្លាប់ ដោយ​ភាគច្រើនបំផុត​នៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​។ ក្រៅពីនេះ អ៊ីរ៉ង់​មាន​ស្លាប់​១៥​នាក់ កូរ៉េខាងត្បូង​មាន​១២​នាក់ អ៊ីតាលី​មាន​១១​នាក់ បារាំង និង​ហ្វីលីពីន មាន​១​នាក់​រៀងៗ​ខ្លួន​។​
 
​ប្រទេស​ទាំង​៣៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស ក្រូ​អាត និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com