COVID-19
ជាតិ
សម្តេច ហ៊ុន សែន សម្រេចលុបចោលកម្មវិធីសៀមរាបសង្ក្រាន្ត
07, Mar 2020 , 7:35 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូរសព្ទទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យប្រកាសពីការលុបចោលកម្មវិធីសៀមរាបសង្ក្រាន្ត។ នេះជាការបញ្ជា​ជាបន្ត​បន្ទាប់​របស់សម្តេច ហ៊ុន សែន ខណៈដែលលោក ម៉ម ប៊ុនហេង ដឹកនាំការធ្វើសន្និសីទសារព័ត៌មាន​ប្រកាសពី​ការតេស្តវិជ្ជមាន​ករណី COVID-19 លើបុរសខ្មែរ​​វ័យ​៣៨ឆ្នាំម្នាក់ ដែលមាន​ទំនាក់ទំនង​ផ្ទាល់ជាមួយជនជាតិជប៉ុន។ ជនជាតិជប៉ុនដែល​រស់នៅសៀមរាប ត្រូវពិនិត្យឃើញកាលពីប៉ុន្មាន​ថ្ងៃកន្លងមកនៅ Nagoya។



សម្តេចក៏បានបញ្ជាឲ្យបិទសាលាថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យនៅក្រុងសៀមរាប រយៈពេល១៤ថ្ងៃ បណ្តោះអាសន្ន​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com