COVID-19
អន្តរជាតិ
ភរិយា​នាយករដ្ឋមន្ត្រី​កាណាដា ឆ្លង COVID-19
13, Mar 2020 , 9:16 am        
រូបភាព
អ្នកស្រី Sophie Gregoire Trudeau និងលោក Justin Trudeau នាកិច្ចប្រជុំ G7 នៅកេប៊ិច កាលពីឆ្នាំ២០១៨។ រូបថត AFP
អ្នកស្រី Sophie Gregoire Trudeau និងលោក Justin Trudeau នាកិច្ចប្រជុំ G7 នៅកេប៊ិច កាលពីឆ្នាំ២០១៨។ រូបថត AFP
ដោយ:
​ស្ត្រី​ទីមួយ​របស់​កាណាដា អ្នកស្រី Sophie Gregoire Trudeau បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 ។ ការិយាល័យ​នាយករដ្ឋមន្ត្រី​កាណាដា បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​សុក្រ ១៣ មីនា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ AFP ។​



«​តាម​អនុសាសន៍​វេជ្ជសាស្ត្រ អ្នកស្រី Sophie Grégoire Trudeau បានធ្វើ​តេស្ត​រក COVID-19 នៅថ្ងៃនេះ​។ លទ្ធផល​តេស្ត បាន​បង្ហាញថា វិជ្ជមាន​»​។ ការិយាល័យ​នាយករដ្ឋមន្ត្រី​កាណាដា បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ ដោយ​បន្ថែមថា អ្នកស្រី នឹងត្រូវ​នៅ​ដាច់ដោយឡែក​មួយរយៈ ហើយ​បច្ចុប្បន្ន​សុខភាព​មាន​ភាពល្អប្រសើរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា លោកនាយ​យក​រដ្ឋមន្ត្រី Justin Trudeau កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក ក្រោយពី​ភរិយា​លោក ផ្ដើម​មាន​រោគសញ្ញា​ស្រដៀង​ផ្ដាសាយ ពោលគឺ​បន្ទាប់ពី​ត្រលប់​មកពី​កម្មវិធី​មួយ​ក្នុង​ចក្រភព​អង់គ្លេស​។​
 
​បើតាម​ទូរទស្សន៍​ក្នុងស្រុក​កាណាដា CTV News កូនៗ​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ ពុំមាន​បង្ហាញ​រោគសញ្ញា​ជំងឺ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​ពួកគេ​ពុំ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ផងដែរ​។ ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី​កាណាដា អ្នកស្រី Chrystia Freeland អះអាងថា លោកនាយក​រដ្ឋមន្ត្រី Trudeau មាន​សុខភាព​ល្អប្រសើរ ហើយ​លោក​បាន​និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 យ៉ាងតិច​៣​នាក់ ពាក់ព័ន្ធ​នឹង​ស្ថានភាព COVID-19 ។
 
​ទោះ​ពុំមាន​ចេញ​រោគសញ្ញា​អ្វី លោក Trudeau នឹងដាក់​ខ្លួនឯង​ឲ្យ​ដាច់ដោយឡែក ១៤ ថ្ងៃ​។ យ៉ាងណាមិញ លោក​ពុំទាន់​ធ្វើតេស្ត​រក COVID-19 នៅឡើយ​ទេ ហើយ​លោក​នឹង​បន្ត​អនុវត្ត​កាតព្វកិច្ច​លោក​តាម​ធម្មតា​៕​

© រក្សាសិទ្ធិដោយ thmeythmey.com