COVID-19
អន្តរជាតិ
សម្តេច ហ៊ុន សែន៖ យើង​មិន​អាច​យក​អ្នកនៅនាវា Viking Cruise ទៅសណ្ឋាគារផ្កាយ៥នៅភ្នំពេញទេ
14, Mar 2020 , 6:31 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់​ដំបង​​នៅល្ងាច​ថ្ងៃទី១៤ ខែមីនា នេះ បានអះអាងថា កម្ពុជា មិនអាច​អនុវត្តតាម​លក្ខខណ្ឌសម្រាប់​អ្នកដំណើរ​លើ​នាវា Viking Cruise នៅខេត្តកំពង់ចាម ដូចករណីនាវា Westerdam នៅខេត្តព្រះសីហនុ នោះឡើយ។



សម្តេចបាន​សុំការយោគយល់ពីមន្ត្រីស្ថានទូត​បរទេសមួយចំនួន​ដែលបានស្នើសុំយកអ្នកដំណើរនៅនាវា Viking Cruise ទៅសម្រាកនៅសណ្ឋាគារផ្កាយ​៥នៅភ្នំពេញ។ សម្តេចបានតបវិញថា កម្ពុជាមិនអាច​ធ្វើបានដូចនោះឡើយ ព្រោះក្នុងនាវានោះមានមនុស្សដល់ទៅ៣នាក់កើត COVID-19 ដូច្នេះការអនុញ្ញាតឲ្យពួកគេដើរហើរដោយសេរី ប្រៀបដូចជាការបំផ្លាញពលរដ្ឋ​ខ្មែរ១៦លាននាក់។

ករណីនៅនាវា Westerdam ដែលកម្ពុជាមាន​ការរៀបចំជាពិសេសដោយសារតែពួកគេគ្មាន COVID-19៕

© រក្សាសិទ្ធិដោយ thmeythmey.com