COVID-19
អន្តរជាតិ
មនុស្ស​១​ម៉ឺន​នាក់​នៅ​បង់​ក្លា​ដែ​ស បាន​ជួបជុំគ្នា​បន់ស្រន់​បណ្តេញ COVID-19
20, Mar 2020 , 8:29 am        
រូបភាព
សាសនិកឥស្លាមប្រមាណ១ម៉ឺននាក់បានជួបជុំគ្នា ដើម្បីធ្វើការបន់ស្រន់ ក្រោយពេលមានករណីស្លាប់ដំបូង។ រូបថត AFP
សាសនិកឥស្លាមប្រមាណ១ម៉ឺននាក់បានជួបជុំគ្នា ដើម្បីធ្វើការបន់ស្រន់ ក្រោយពេលមានករណីស្លាប់ដំបូង។ រូបថត AFP
​ដោយ​៖ គយ រតន​បុរិន្ទ
 
​នៅ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃ​ពុធ ១៨ មីនា សាសនិក​ឥស្លាម​ប្រមាណ​១​ម៉ឺន​នាក់​បាន​ជួបជុំគ្នា ដើម្បី​ធ្វើការ​បន់ស្រន់ ក្រោយពេល​មាន​ករណី​ស្លាប់​ដំបូង​នៅ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

 
​យោងតាម​ការផ្សាយ​រប​ស់ AFP មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា សាសនិក​ឥស្លាម​ចំនួន​១​ម៉ឺន​នាក់​បាន​ជួបជុំគ្នា ទៅ​ទីវាល​មួយ​នៅ​ក្រុង Raipur ភាគខាងត្បូង​ប្រទេស ដើម្បី​ធ្វើការ​បន់ស្រន់ ក្នុង​បំណង​បណ្តេញ COVID-19​។ 
 
​មន្ត្រីនគរបាល​ដែល​បាន​បញ្ជាក់ថា ការរៀបចំ​ជួបជុំ​នេះ​ពុំមាន​ការអនុញ្ញាត​ពី​អ​ជ្ងា​ធរ​ឡើយ ខណៈ​អ្នករៀបចំ​កម្មវិធី​អះអាងថា​មាន​អ្នក​ជួបជុំ ២​ម៉ឺន​៥​ពាន់​នាក់​។ អា​ជ្ងា​ធរ​បង់​ក្លា​ដេ​ស បានសម្រេច​បិទ​សាលារៀន និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជៀសវៀង​ការជួបជុំ​។ 
 
​បើទោះបី​ជាមាន​ការទទូច​ពី​អ​ជ្ងា​ធរ​ក៏ដោយ មនុស្ស​មួយចំនួន​បាន​យក​ឪ​កាស​នេះ​សម្រាប់​ដើរ​កំសាន្ត ខណៈ​នគរបាល​បានសម្រេច​បិទ​ឆ្នេរ​ចំនួន​ពី ក្នុងនោះ​មាន Cox’s Bazar ដែលជា​កន្លែង​ស្នាក់នៅ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា​។ 
 
​ចំណែកឯ លោក Obaidul Quader ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​គណបក្សកាន់អំណាច​បាន​លើកឡើងថា « គេ​អាច​នឹង​បិទ​ប្រទេស​បង់​ក្លា​ដេ​ស ក្នុងករណី​ចាំបាច់​។ ជាបឋម មនុស្ស​ត្រូវមាន​សុវត្ថិភាព​។ យើង​នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​»​។ 
 
​មកទល់ពេលនេះ បង់​ក្លា​ដែ​សមាន​អ្នក​ឆ្លង​COVID-19 ជាង​៣០០​ករណី ក្នុង​ស្លាប់​២​នាក់ និង​សះស្បើយ​ជាង​១០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com