COVID-19
ជាតិ
ចិន បញ្ជូនពេទ្យជំនាញ៧នាក់ មកផ្តល់បទពិសោធពីការប្រឆាំងកូវីដ-១៩ នៅកម្ពុជា
22, Mar 2020 , 5:06 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ អ្នកជំនាញផ្នែកសុខាភិបាល៧នាក់ របស់ប្រទេសចិន ដែលមានបទពិសោធក្នុងការព្យាបាលនិងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នឹងមកដល់កម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។ នេះជាការលើកឡើងរបស់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។



អ្នកស្រី ឱ វណ្ណឌីន ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម(Telegram) នារសៀលថ្ងៃទី២២ ខែមីនា ថា អ្នកជំនាញការផ្នែកសុខភាពមកពីប្រទេសទាំង៧នាក់នោះ នឹងចូលរួមផ្តល់ការណែនាំ និងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

សូមជម្រាបថា  គិតត្រឹមថ្ងៃទី២២មីនា ឆ្នាំ២០២០ មេរោគCOVID-19 នេះ បានឆ្លងរាលដាលជិត១៩០ប្រទេសនិងដែនដី ជុំវិញពិភពលោក។ ចំណែក កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគនេះចំនួន៥៣នាក់ហើយ ដោយមានជនបរទេស២២នាក់ និងជនជាតិខ្មែរ៣១នាក់ ក្នុងនោះ មាន២នាក់ បានជាសះស្បើយវិញ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស៕

Tag:
 COVID-19
  អ្នកជំនាញចិន
© រក្សាសិទ្ធិដោយ thmeythmey.com