COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយសារ COVID-19 នៅ​ថៃ​មាន​បីនាក់​ទៀត​, ករណី​ស្លាប់​សរុប​ឡើងដល់​៤​នាក់
24, Mar 2020 , 11:20 am        
រូបភាព
ដោយ:
​ប្រទេស ថៃ បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ៣​នាក់​បន្ថែមទៀត នៅ​ថ្ងៃ​អង្គារ ២៤ ខែមីនា​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​បែបនេះ​ដោយ​ស្រង់​ប្រភពពី​អាជ្ញាធរ​សុខាភិបាល​ថៃ​។ បូក​នឹង​តួលេខ​ថ្មី​នេះ អ្នកស្លាប់​ដោយសារ COVID-19 នៅ​ប្រទេស​នេះ បាន​ឡើងដល់ ៤​នាក់​ហើយ​។​

 
​អ្នកស្លាប់​ទាំងបី​នាក់ គឺ​សុទ្ធតែជា​អ្នកជំងឺ​ដែលមាន​ជំងឺ​ប្រចាំកាយ​ស្រាប់​។ បុរស​អាយុ ៧០​ឆ្នាំ មាន​ជំងឺរបេង​, បុរស​អាយុ​៤៥​ឆ្នាំ មាន​ជំងឺ​ទឹកនោមផ្អែម និង​បុរស​អាយុ ៧៩​ឆ្នាំ​ម្នាក់ទៀត មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​។ អ្នកនាំពាក្យ​ក្រសួង​សុខភាព​សាធារណៈ​ថៃ Taweesin Wisanuyothin លើកឡើង​បែបនេះ ។ 
 
​ទន្ទឹមនឹង​រាយការណ៍​ពី​ករណី​ស្លាប់​៣​នាក់​ថ្មី អាជ្ញាធរ​សុខាភិបាល​ថៃ ក៏បាន​ប្រកាស​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ១០៦​នាក់ ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើងដល់ ៨២៧​ករណី​ហើយ​។ ចំណែក​ករណី​ជាសះស្បើយ​សរុប មាន​៥២​នាក់​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល គណៈរដ្ឋមន្ត្រី​ថៃ នឹង​ជួប​ជជែក​ពិភាក្សា​ចំណាត់ការ​បន្ថែមទៀត​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​COVID-19​នេះ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com