COVID-19
ជាតិ
Covid-19៖ កម្ពុជា មិនមានករណីឆ្លងថ្មី៥ថ្ងៃជាប់គ្នា
17, Apr 2020 , 8:36 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនៅថ្ងៃនេះ ប្រកាសថាមិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនទាន់មានអ្នកជាសះស្បើយថ្មីទៀតដែរ។ មានន័យថា រយៈពេល​៥ថ្ងៃចុងក្រោយនេះ កម្ពុជារកមិនឃើញ​ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នោះទេ​។

 

ទោះជាក្តី ក្រសួងសុខភាពធ្លាប់ព្រមានថា ប្រសិន​បើពលរដ្ឋមិនបាន​អនុវត្តន៍ឲ្យខ្ជាប់ខ្ជួនវិធានអនាម័យ និងការណែនាំនានា​របស់​ក្រសួង​សុខាភិបាល ក្នុងការបង្ការ ឬទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទេ នោះកម្ពុជានឹងឈានដល់ការចម្ងងវីរុសកូរ៉ូណាប្រភេទថ្មីនេះនៅក្នុងសហគមន៍។

អត្ថបទទាក់ទង
 

គិតត្រឹមថ្ងៃទី១៧ មេសានេះ កម្ពុជាមានអ្នក​ឆ្លងកូវីដ-១៩ទាំង១២២នាក់ និងត្រូវបានព្យាបាល​ឲ្យសះស្បើយ ៩៨នាក់ ឬស្មើនឹង ៨០.៣៣ភាគរយ។ អ្នកសះស្បើយទាំង៩៨នាក់ មានជនជាតិខ្មែរ ៤១នាក់,ជនជាតិបារាំង៣៧នាក់,ចិន១នាក់,អង់គ្លេស៤នាក់,បែលហ្សិក១នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com