ជាតិ
ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​! ព្រឹទ្ធសភា​ឯកភាព​សេចក្តីព្រាងច្បាប់​ទាំងមូល​ឥត​កែប្រែ​
17, Apr 2020 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
​នា​សម័យប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា នេះ សមាជិក​ព្រឹទ្ធសភា​ទាំង​៥៤​ដែល​ដឹកនាំ​ដោយ​លោក ស៊ឹម កា ប្រធានស្តីទី បានអនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​» ទាំងមូល​ដោយ​ឥត​កែប្រែ​។​

 
​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​» តាក់តែងឡើង​មាន​៥​ជំពូក និង​១២​មាត្រា ដែល​ត្រូវបាន​សមាជិក​អនុម័ត​យល់ព្រម​ចំនួន​១១៥​សំឡេង កាលពី​ថ្ងៃទី​១០ ខែមេសា​។ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឡើង​ការពារ​សេចក្តីព្រាងច្បាប់​នេះ នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ​ថ្នាក់​។​
 
​សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅពេលដែល​ប្រទេសជាតិ​ត្រូវបាន​ដាក់​ស្ថិតក្នុង​ភាពអាសន្ន​តាម​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ក្រោយ​ឆ្លង​រដ្ឋសភា និង​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់​នេះ ត្រូវបញ្ជូន​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មុន​នឹងដាក់​ថ្វាយទៅ​ព្រះករុណា ព្រះមហាក្សត្រ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com