ជាតិ
សង្គមជាតិ
រដូវវស្សា​ឆ្នាំនេះ​ចាប់ផ្តើម​លឿន​ជាង​ឆ្នាំមុន ហើយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​អាចមាន​ច្រើន ក្នុង​ខែឧសភា និង​មិថុនា​
18, Apr 2020 , 7:59 am        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា រដូវវស្សា​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំ​២០១៩ ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ ជា​ប្រក្រតី​រដូវវស្សា តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា​។ ទន្ទឹមនឹងនេះ នៅក្នុង​ខែឧសភា និង​មិថុនា អាច​កើតមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន​។ ដោយឡែក​នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​ច្រើន​។ តែ​ខេត្ត​មួយចំនួន​នៅ​ទី​ទំនាប​ជាប់ ឬ​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវ​ទឺ​ក អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ចាប់ពី​ខែមេសា រហូតដល់​ខែតុលា​ឆ្នាំ​២០២០ បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​អាកាសធាតុ​កម្ពុជា មាន​បាតុភូត Neural ចំនួន​៦០​ភាគរយ បាតុភូត El Nino ១០​ភាគរយ និង​បាតុភូត La Nina ៣០​ភាគរយ នៅក្នុង​ខែឧសភា​។ នេះ​បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែមេសា​នេះ​។ 
 
​ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា រដូវវស្សា​ឆ្នាំ​២០២០​នេះ នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំមុន ដែលជា​ទូទៅ​តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​បង្គួរ​ដែល​ស្មើ ឬ​លើ​មធ្យមភាគ​ច្រើន​ឆ្នាំ​។ ចំណែក​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នឹង​អាច​បន្ត​កើតមាន​ច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា​។ នេះ​បើតាម​ធនធានទឹក​។ 
 
​នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​ច្រើន​។ ក្នុងនោះ​ខេត្ត​មួយចំនួន​នៅ​ទី​ទំនាប​ជាប់ ឬ​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ផងដែរ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​ដដែល ដោយ​បន្ត​បញ្ជាក់ថា រដូវវស្សា អាច​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី ២​នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច ទៅ​បង្គួរ​។ 
 
​ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា កូន​រដូវប្រាំង អាច​នឹង​កើតមាន​នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា រហូតដល់​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០​។  ខណៈ​ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​នឹងមាន​ព្យុះ​កើតឡើង​ពី​២៤-២៦ ក្នុងនោះ នៅក្នុង​មហា​ស​មុ​ទ្ឬ​ប៉ាស៊ីហ្វិក និង​ពី​៤-5 ព្យុះ ដែល​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕ 
 

Tag:
 អាកាសធាតុ​
 ​រដូវប្រាំង​
 ​បាតុភូត
© រក្សាសិទ្ធិដោយ thmeythmey.com