ជាតិ
រោងចក្រ​កើន​ដល់​១៨០​ហើយ បាន​ព្យួរការងារ និង​៦០​ទៀត ក៏​ត្រៀម​ព្យួរ​ដែរ​, កម្មករ​ជាង​១៥​ម៉ឺន​នាក់ ត្រូវ​ប៉ះពាល់​
04, May 2020 , 5:35 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ មាន​រោង​ក​ច្រ​១៨០ បាន​ព្យួរការងារ និង​៦០​បន្ថែមទៀត នឹង​ឈានទៅរក​ការព្យួរ ដែល​នឹងរង​ផលប៉ះពាល់​កម្មករ​-​កម្មការិនី​ជាង​១៥​ម៉ឺន​នាក់ ក្នុងការ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន​នេះ​។ នេះ​បើតាម​លិខិត​អំពាវនាវ​ទៅ​អ្នកបញ្ជា​ទិញ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចុះ​ថ្ងៃទី​៤ ខែឧសភា​។

  

 
GMAC អះអាងថា ការព្យួរ​ការងារ​នេះ មិន​ច្បាស់លាស់​ថា នឹង​បន្តការងារ​វិញ​នៅពេលណា​ឡើយ ហើយ​កម្មករ​ជិត​២០​ម៉ឺន​នាក់ នឹងត្រូវ​ព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗ​នេះ​។ 
 
GMAC បាន​លើកឡើងថា វា មិន​ត្រឹមតែ​ប៉ះពាល់​កម្មករ​នោះទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​សមា​ជិត​គ្រួសារ​ប្រមាណ​២​លាន​នាក់​ផងដែរ ដែល​ពឹង​ផ្អែកលើ​ពួកគេ​។ 
 

Tag:
 រោច​ក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com