COVID-19
អន្តរជាតិ
ហ្វេសប៊ុកផ្តើម​ដំណើរការ Messenger Rooms នៅអាមេរិក កាណាដា និងម៉ិកស៊ិក
15, May 2020 , 11:19 am        
រូបភាព
ដោយ: រួបរួម
បណ្តាញ​ណាត់ជួប​តាម​វីដេអូ Zoom និង Google Meet មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នា​អំឡុង​នៃ​ការ​រាលដាល COVID-19​។ ដើម្បី​ជាការ​ប្រកួតប្រជែង ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏បាន​អភិវឌ្ឍ​កម្មវិធី Messenger Rooms របស់ខ្លួន​ផងដែរ ដោយ​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក កា​ដា​ណា និង​ម៉ិ​ក​ស៊ិ​ក មុននឹង​បើកទូលាយ​ទូទាំង​ពិភពលោក​នា​សប្តាហ៍​បន្ទាប់​។​


លោក Mark Zuckerberg ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​នៅលើ​ទំព័រ​ផ្លូវការ​របស់ខ្លួន​ថា ការដំឡើង​កម្មវិធី Messenger Rooms ជាការ​បង្ហាញ​ពី​ការយកចិត្ត​ទុក​ចំពោះ​មនុស្ស​ទាំងអស់​លើ​ពិភពលោក ដែល​ត្រូវការ​ទំនាក់ទំនង​គ្នា​។​


បន្ទប់​សម្រាប់ Messenger Rooms អាច​ទទួលបាន​មនុស្ស​ដល់​៥០​នាក់ ដោយ​គ្មាន​រយៈពេល​កំណត់​នោះឡើយ​។ អ្នក​ដែលមាន Messenger, Facebook អាចបង្កើត​ក្រុម​ពិភាក្សា​ដោយ​ឥតគិតថ្លៃ​។ ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក ក៏បាន​អះអាងថា កម្មវិធី​នេះ ក៏​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ម្ចាស់​គណនី Instagram និង WhatsApp ផងដែរ ដោយ​ពួកគេ​មិនចាំបាច់ Download កម្មវិធី​បន្ថែម​នោះឡើយ​៕

Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com