ចាប់ឆ្នោត AFC U19៖ កម្ពុជា​ស្ថិតនៅ​ក្រឡ​ទី​៣ ជាមួយ​ម៉ាឡេស៊ី អ៊ីរ៉ាក់​និង​វៀតណាម​
កីឡាជាតិ
ជាតិ
ចាប់ឆ្នោត AFC U19៖ កម្ពុជា​ស្ថិតនៅ​ក្រឡ​ទី​៣ ជាមួយ​ម៉ាឡេស៊ី អ៊ីរ៉ាក់​និង​វៀតណាម​
18, Jun 2020 , 2:50 pm        
រូបភាព
សៀង ចន្ធា  នៃក្រុម U19 កម្ពុជា នាវគ្គជម្រុះ​ AFC U19 Championship កន្លងមក ។ រូបថត FFC
សៀង ចន្ធា នៃក្រុម U19 កម្ពុជា នាវគ្គជម្រុះ​ AFC U19 Championship កន្លងមក ។ រូបថត FFC
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ នឹងត្រូវ​ចាប់ឆ្នោត​បែងចែក​ពូ​ល​សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020 ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅ​ប្រ​ទេ​ម៉ាឡេស៊ី នា​ថ្ងៃទី​១៨ ខែមិថុនា វេលា​ម៉ោង ៣:៣០​នាទី​រសៀល​នេះ​។​


​ការឈាន​មកដល់​ការចាប់​ឆ្នោត​នេះ បន្ទាប់ពី U19 កម្ពុជា បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពូ​ល G ដែលមាន​ក្រុម​ចំនួន​៥ ដូចជា​កម្ពុជា ម៉​ឡេ​ស៊ី កោះ​ម៉ា​រី​យ៉ា ថៃ និង ព្រុយ​ណេ​។ 
 
​កាលនោះ ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ បាន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​ពូ​ល G ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​។ ដូច្នេះ​ក្នុង​ពូ​ល G នេះ​មាន​កម្ពុជា និង​ម៉ាឡេស៊ី​ដែល​ទទួលបាន​សិទ្ធិ​ទៅកាន់​វគ្គ​បន្ត​។​
 
​ការចាប់​ឆ្នោត​រើស​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍ AFC U19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ត្រូវ​សម្រេចយក​៤​ពូ​លពី A ដល់ D ដោយ​បែង​ចែកជា​៤​ក្រឡ ដោយ​ក្នុង​មួយ​ក្រឡ​មាន​៤​ក្រុម​។ កម្ពុជា​ស្ថិតនៅ​ក្រឡ​ទី​៣ មាន​ម៉ាឡេស៊ី អ៊ីរ៉ាក់ និង​វៀតណាម​។ ក្រឡ​ទី​១​មាន ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត កូរ៉េខាងត្បូង និង​កាតា ក្រឡ​ទី​២​មាន ជប៉ុន តា​ហ្ស៊ី​គី​ស្ថាន អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ខណៈ​ក្រឡ​ទី​៤​មាន អ៊ីរ៉ង់ យ៉េ​មែន បា​រ៉ែ​ន និង​ឡាវ​៕

Tag:
 AFC U19
  AFC U-19 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com