ពីនេះ ពីនោះ
ប្រាជ្ញា ជា​អាវុធ​!
21, Jun 2020 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ សឹ​ង្គ​តោ​លេង​កន្ទុយ​

​ស្មេរ​មិន​ស្មាន បានឮ​ច្បាស់ ចាស់​ចារចែង​
​កិច្ចប្រឹងប្រែង តែង​បាន​ផល ដល់​ដូច​ដៅ​
​ចាប់​វិជ្ជា គ្រា​ដែល​អាច ខ្លាច​ខ្លួន​ខ្លៅ​
​តឿន​កូនចៅ ហៅ​ហារ​ស្តី ត្រួត​ត្រួសត្រាយ​។​


 
​ចេះ​វិជ្ជា ទ្វារ​ប្រាជ្ញា តាម​តាក់តែង​
​ចេះ​ច្នៃ​បែង បវរ​ស្បាន់ កាន់​កែម​កាយ​
​ចេះ​ប្រាកដ សមប្រកប សាច​សុសសាយ​
​ដឹង​ឧបាយ រាយ​ដំណោះ ចេរ​ចៀស​ចាត់​។​
 
​វាយ​ទម្លុះ ជោះ​ទម្លាយ រេ​រិះរក​
​ចេះ​លៃលក ដោយ​ប្រាជ្ញា កោស​កាយ​កាត់​
​មាន​អាវុធ គឺ​ប្រា​ជ្រា ក្តោប​ក្តី​ក្តាត់​
​ចេះ​ប្រយ័ត្ន ចាត់​ប្រយោជន៍ រោចន៍​រុងរឿង​។​
 
​ចេះ​រំលែក ចែក​រម្លស់ បត់​បែង​បែរ​
​ក្នុងនាម​ខ្មែរ រួមគ្នា​ស្រាយ កាយ​កល​កឿង​
​ជ្រែង​ជ្រោង​ឡើង ប្រើ​ប្រាជ្ញា សិត​សុញ​សឿង​
​ជួយ​តាម​រឿង ខ្លួន​ជំនាញ ជាញជ័យ​ជាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com