COVID-19
ជាតិ
បុរសខ្មែរម្នាក់ទៀត ដែលទើបមកពីអារ៉ាប៊ីសាអូឌីត ឆ្លង COVID-19
16, Jul 2020 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
បុរសខ្មែរអាយុ​២៥​ឆ្នាំដែលរស់នៅច្រាំងចំរេះ រាជធានីភ្នំពេញ ជាករណីឆ្លង COVID-19 ​ថ្មី​មួយ​បន្ថែមទៀត​នៅ​កម្ពុជា ដោយគាត់​ស្ថិត​ក្នុងចំណោម​ពលរដ្ឋខ្មែរ​ដែលទើប​ត្រឡប់មកពីអារ៉ាប៊ីសាអូឌីត ឆ្លងកាត់ម៉ាឡេស៊ី ហើយមក​ដល់​កម្ពុជានៅ​ថ្ងៃទី១០ ខែកក្កដា។



បើតាម​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល គាត់ត្រូវបាន​ដាក់ឲ្យ​សម្រាក​នៅមណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ។ នេះជាករណី​ទី១៦៦នៅ​កម្ពុជា និងជាករណីទី២៥ ដែល​កើត​លើ​អ្នក​ដំណើរមាន​ប្រវត្តិមក​ពីអារ៉ាប៊ីសាអូឌីត។ បុរស​នេះឆ្លងកាត់​ការ​ធ្វើតេស្តលើកទី៣ទើបឃើញ​លទ្ធផល​វិជ្ជមាន។

បច្ចុប្បន្ន អ្នក​ជំងឺកំពុង​សម្រាកព្យាបាលនៅ​កម្ពុជាមាន​៣៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com