ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ត្រៀម​ចិត្ត​និង​កាយ​ដូចម្តេច ដើម្បី​ឲ្យ​ការ​សម្រាលកូន​បែប​ធម្មជាតិ​មាន​សុវត្ថិភាព​?
ជាតិ
សុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ត្រៀម​ចិត្ត​និង​កាយ​ដូចម្តេច ដើម្បី​ឲ្យ​ការ​សម្រាលកូន​បែប​ធម្មជាតិ​មាន​សុវត្ថិភាព​?
10, Jan 2021 , 3:22 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​តែង​បារម្ភ​ពី​សុរ​ត្ថិ​ភាព​អំឡុងពេល​សម្រាលកូន ជាពិសេស ការ​សម្រាលកូន​បែប​ធម្មជាតិ ដែល​អាច​ជួបនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំង​ម្តាយ​និង​ទារ​កបាន​។ តើ​ស្ត្រី​ត្រូវ​ត្រៀមខ្លួន​ដូចម្តេច ទើប​ធ្វើឱ្យ​ការ​សម្រាលកូន​តាមបែប​ធម្មតា​ប្រកបដោយ​សុវត្ថិភាព​ទាំង​ម្ដាយ​និង​កូន​?

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 


​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​លើកឡើងថា ដើម្បីឱ្យ​ដំណើរការ​នៃ​ការ​សម្រាលកូន​បែប​ធម្មជាតិ​ប្រកបដោយ​សុវត្ថិភាព ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​ប្រឹក្សា​ពី​វិធី​ថែទាំ​ផ្ទៃពោះ ឱ្យមាន​សុខភាព​ល្អ ដូចជា​របប​អាហារ និង​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ជាដើម​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី  មុន​សម្រាល​ស្ត្រី​ត្រូវ​ចៀសវាង​ប្រើ​ថ្នាំបុរាណ​ឱ្យ​កូន​ឆាប់​កើត ព្រោះ​វា​អាចធ្វើឱ្យ​ធ្លាក់ឈាម ទារក​ស្លាប់​ក្នុង​ពោះ និង​ស្បូន​មិន​កន្ត្រាក់​ជាដើម​។​
 
​រីឯ​អំឡុងពេល​សម្រាលកូន ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់​និង​ឈឺចាប់​បំផុត​សម្រាប់​ស្ត្រី ដែល​សម្រាលកូន​បែប​ធម្មជាតិ​។ ដូច្នេះ ដើម្បី​ទទួលបាន​នៅ​សុវត្ថិភាព​អំឡុង​សម្រាល ស្ត្រី​ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់ និង​កុំ​ភ័យ​បារម្ភ​រឿង​អ្វី​ទាំងអស់​។ 
 
​លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ពី​វិធី​សម្រួល​អារម្មណ៍​អំឡុងពេល​សម្រាលកូន​ដូច្នេះ​ថា​៖ «​អំឡុងពេល​សម្រាល ពេល​ស្ត្រី​ឈឺ​ខ្លាំង ឬ​កំពុង​ប្រឹង គាត់​ត្រូវ​ដកដង្ហើម​វែងៗ មួយៗ កុំ​អត់​ដង្ហើម ព្រោះ​ពេល​យើង​ប្រឹង​ដោយ​អត់​ដង្ហើម ធ្វើឱ្យ​អុកស៊ីសែន ទៅ​ចិញ្ចឹម​កូន​មិន​គ្រប់​»​។ អី​ចឺ​ង​ពេល​យើង​ដក​ដង្ហើមវែងៗ​ផ្ទួនៗ ដើម្បីឱ្យ​អុកស៊ីសែន​ចូលក្នុង​ខ្លួន​គាត់​ល្អ​ផង និង​ទៅ​ចិញ្ចឹម​កូន​បានល្អ​ផង​៕

Tag:
 សម្រាលកូន​
  ស្ត្រី​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com