អត្ថបទពាណិជ្ជកម្ម
​ធនាគារ វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) ទទួលបាន​ពានរង្វាន់ ដ៏​មានតម្លៃ​សម្រាប់​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​
12, Aug 2020 , 2:45 pm        
រូបភាព
 ​ធនាគារ ABA ជា​ធនាគារពាណិជ្ជ​នាំមុខ​របស់​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល ប្រកាសថា ខ្លួន​ទទួលបាន​ពានរង្វាន់ “​ធនាគារ​តាម​ទូរស័ព្ទ  និង​ន​វា​នុ​វត្ត​ផ្នែក​ទូទាត់​ដ៏​ឆ្នើម​ប្រចាំឆ្នាំ នៅ​កម្ពុជា​” ដែលជា​ពានរង្វាន់​មួយ​នៃ  Retail Banking Awards 2020 របស់ ទស្សនា​វ​ដ្តី Asian Banking and Finance​។​
 
​ពានរង្វាន់​នេះ​ប្រគល់ជូន​ធនាគារ ABA សម្រាប់​ការបន្ត​ផ្តល់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​ផលប្រយោជន៍​អតិថិជន​របស់ខ្លួន និង​ភាពជឿនលឿន​គួរ​ឲ្យ​កត់សម្គាល់​ដែល​ខ្លួន​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​កម្មវិធី ABA Mobile ដែលជា​កម្មវិធី​សេវា​ធនាគារ​ដ៏​ពេញនិយម​បំផុត​នៅក្នុង​ទីផ្សារ​។​
 
​ជាពិសេស គណៈវិនិច្ឆ័យ​បាន​កោតសរសើរ​នូវ​ការដាក់​ឲ្យ​ដំណើរការ​នៅក្នុង​កម្មវិធី ABA Mobile នូវ​បណ្តាញ​សេវា​ផ្ទេរប្រាក់​ជាច្រើន​ដែល​ឥឡូវនេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​ការផ្ញើ​ប្រាក់​ក្រៅប្រទេស​តាមរយៈ SWIFT សេវា​ផ្ទេរប្រាក់​ភ្លាមៗ Ria និង​សេវា​ផ្ទេរប្រាក់​ភ្លាមៗ DBP ។ លើសពីនេះ ធនាគារ​បានផ្តល់​ដាក់​ឲ្យ​ប្រើប្រាស់​ការបើក​គណនី​ផ្ទាល់​នៅក្នុង​កម្មវិធី​ទូរស័ព្ទ និង​ពង្រីក​ការគាំទ្រ​ប្រាក់រៀល​ខ្មែរ នៅក្នុង​ផលិតផល​សេវា​ធនាគារ​ចល័ត​របស់ខ្លួន​។​
 
​ធនាគារ ABA ក៏​ពង្រឹងសមត្ថភាព​ដ៏​គួរកត់សម្គាល់​នូវ​មុខងារ​ការទូទាត់​តាម​កូដ QR គឺ ABA PAY តាមរយៈ​ការអនុញ្ញាត​ការទូទាត់​តាមរយៈ​កូដ static QR ជា​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​។ ការទទួល​ការទូទាត់​តាម​កូដ QR ត្រូវបាន​ជំរុញ ហើយ​ឥឡូវនេះ ពាណិជ្ជករ​ជាង 20,000 ទូទាំងប្រទេស​ទទួល​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាមរយៈ​កម្មវិធី ABA Mobile​។ 
 
​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖ “​ពានរង្វាន់​ដ៏​មានតម្លៃ​នេះ​បញ្ជាក់​ពី​ភាព​ស័ក្តិសម​នៃ​យុទ្ធសាស្ត្រ​សេវា​ធនាគារ​ចល័ត​ដែល​ធនាគារ​អនុម័ត​ប្រើប្រាស់​កាលពី​ប្រាំមួយ​ឆ្នាំមុន​។ ឥឡូវនេះ យើង​ឃើញថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បានជ្រើសរើស​ធនាគារ ABA ដោយសារ​កម្មវិធី​ទូរស័ព្ទ​នេះ​មាន​ភាពងាយស្រួល សុវត្ថិភាព និង​ងាយ​ប្រើប្រាស់​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​អតិថិជន​ចំពោះ​ការជ្រើសរើស​របស់​ពួកគេ និង​ធានាថា យើង​នឹង​បន្ត​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ទំនើបៗ​នៅក្នុង​កម្មវិធី ABA Mobile ដើម្បី​ធ្វើ​ឲ្យ​បទពិសោធ​អតិថិជន​របស់​យើង​កាន់តែ​សំបូរបែប​”​។​
 
​ប្រធាន​និពន្ធ​នាយក​ទស្សនា​វ​ដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា​៖ "​ធនាគារ ABA បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ក្នុងការ​រក្សា​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​អត្ថប្រយោជន៍​អតិថិជន​របស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជា​កម្មវិធី​ទូរ​ស័​ព្ឬ​ដ៏​ពេញនិយម​បំផុត​នៅ​កម្ពុជា​។ នេះ​សម្រេចបាន​ដោយ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ដ៏​ទាក់ទាញ និង​ងាយស្រួល​ផ្សេងៗ​ជាច្រើន រួមមាន សេវា​ផ្ទេរប្រាក់​តាម SWIFT ការស្នើសុំ​បើក​គណនី​តាម​អន​ឡាញ មុខងារ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាម​កូដ QR ហើយ​ពាណិជ្ជករ​កាន់តែច្រើន​ទទួល​ការទូទាត់​តាម​កម្មវិធី ABA Mobile នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។ 
 
​លោក​បាន​បន្ថែមទៀតថា “​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការផ្តល់​ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារ​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នូវ​ប្រតិបត្តិកា​រ​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​ដោយសារ​ប្រព័ន្ធ​អេកូ​ការទូទាត់​ដ៏​ទាក់ទាញ​នេះ​”​។​
 
​ពានរង្វាន់ ABF Retail Banking ផ្តល់ជូន​ធនាគារ​ឆ្នើម​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ផលិតផល និង​សេវា​ធនាគារ​លក់រាយ​នវានុវត្តន៍​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ជា​អ្នក​ផ្លាស់ប្តូរ​ឧស្សាហ​កម្មនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com