អត្ថបទពាណិជ្ជកម្ម
លែង​ព្រួយ​ហើយ ព្រោះ​ក្រុមហ៊ុន លី​ប្រា បាន​នាំ​ឧបករណ៍​សុ​វ​ត្ថិ​ភាព​ទំនើបៗ​ដែល​កំពុង​ប្រើប្រាស់​ជាង​១០០​ប្រទេស មក​ជូន​អតិថិជន​នៅ​កម្ពុជា
12, Aug 2020 , 4:50 pm        
រូបភាព
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន លី​ប្រា ដែលជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ និង​បានទទួល​ស្គាល់​ដោយ ISO នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​អង្គរក្ស​ឯកជន​ដែល​តែងតែ​ផ្ដល់​សុវត្ថិភាព​ដល់​អតិថិជន​នោះ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ ជាមួយ​ក្រុមហ៊ុន OAPCL ក្នុងការ​ចែកចាយ​ផ្ដាច់មុខ ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព ម៉ាក AJAX ក្នុង​ទីផ្សារ​កម្ពុជា​។​


​ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន លី​ប្រា​នេះ ក៏​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក​ផងដែរ​។



ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX គឺជា​ឧបករណ៍ ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា​ចុងក្រោយ ដែល​រួមបញ្ចូល​គ្នា រវាង​ប្រព័ន្ធ​សុវត្ថិភាព​អត់​ខ្សែ​(Professional wireless Security System) និង​ការ​រចនា​ឧបករណ៍​ប្រកបដោយ​សោភណភាព សក្តិសម​ជាទីបំផុត​ជាមួយនឹង​ការរស់នៅ​ស៊ីវីល័យ និង​ទំនើប​ទាន់សម័យ​ស្របតាម លំនៅដ្ឋាន ការិយាល័យ និង​ហាង​ទំនើប​របស់​អតិថិជន​។ 
 
​ជាងនេះទៅទៀត​នោះ ការដំឡើង​ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX  ក៏មាន​ភាពងាយស្រួល ហើយ អាច​ប្រតិបត្តិការ​បាន​រហូតដល់​ទៅ ៧ ឆ្នាំ​ឯណោះ ដោយ​គ្រាន់តែ​ប្រើប្រាស់​ថ្ម (Battery)​តែប៉ុណ្ណោះ​។​
 
​កិច្ចសន្យា​សហការ​រវាង​ក្រុមហ៊ុន​ទាំង ២ ផ្ដោត​សំខាន់​ទៅលើ​ការចែក​ចាយ​នូវ​ឧបករណ៍ និង​សេវាកម្ម​ប្រព័ន្ធ​ការពារ​សុវត្ថិភាព (Home Security) ដោយ​ប្រើ​ប្រព័ន្ធ​សុវត្ថិភាព​អត់​ខ្សែ (Professional Wireless Security System) រួមបញ្ចូល​គ្នា​ជាមួយ​សេវាកម្ម ដំណោះស្រាយ​សុវត្ថិភាព 24,h/7​សប្ដាហ៍ បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព 24h/7 សប្ដាហ៍ (CMS & VMS) របស់​ក្រុមហ៊ុន Libra​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន លី​ប្រា ដែលជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ និង​បានទទួល​ស្គាល់​ដោយ ISO នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ផ្ដល់នូវ​សេវាកម្ម​ការពារ​សុវត្ថិភាព​រួមមាន ៖
•​ ​សន្តិសុខ (Manned Security)
•​ ​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព​24h/7​សប្ដាហ៍​(CMS & VMS 24h/7w)
•​ ​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​(Fire and Smoke Protect)
•​ ​ឧបករណ៍​ផ្ដល់ដំណឹង​(Fire Alarm) 
•​ ​ឧបករណ៍​ប្រឆាំង ការពារ​ចោរ​លូច ចោរ​គាស់​(IDS Protect) 
•​ ​ឧបករណ៍​ការពារ​កុំអោយ​មានទឹក នៅ​ទីកន្លែង​ស្ងួត​(Leak Protect)
 
​ក្រៅពីនេះ​ក្រុមហ៊ុន លី​ប្រា ក៏​នៅមាន​ឧបករណ៍ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន​ទៀត ដែលមាន​គុណភាព​ខ្ពស់ ក្នុងការ​ការពារ​សុវត្ថិភាព ជូន​ប្រជាជន ក្រុមហ៊ុន និង​ស្ថាប័ន​នានា ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​និង​ទំនុកចិត្ត​៕
 
















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Libra
© រក្សាសិទ្ធិដោយ thmeythmey.com