អត្ថបទពាណិជ្ជកម្ម
មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែល​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជើបរំជួល មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​បំផុត​!
21, Aug 2020 , 10:26 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០៖ ពិភពលោក​ទាំងមូល​សុទ្ធតែ​បាន​ដឹងឮ និង​ឃើញ​ពី​ភាព​អស្ចារ្យ ក៏ដូចជា​អានុភាព​ដ៏​មហិមា របស់​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក SAMSUNG Galaxy Note 20 និង​Galaxy Note 20 Ultra ដែល​បាន​បង្ហាញខ្លួន​កាលពីពេល​ថ្មីៗ​នេះ​រួចមកហើយ​។
 
​ហើយ​ឥឡូវនេះ មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែល​គ្រប់គ្នា​សុទ្ធតែ​ស្រមៃ​ចង់​ប្រើ និង​ទទួលយក​នូវ​បទពិសោធន៍​ការងារ និង​ការកម្សាន្ត​ដ៏​សម្បូរបែប បាន​ដាក់លក់​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​រំភើប​អស្ចារ្យ មិន​ធ្លាប់មាន​ពី​ក្រុមហ៊ុន សាម​សុង ផងដែរ​។​
 
​សូម​រំ​ឮ​ក​ផងដែរ​ថា ក្រោយពី​ការស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន អ្នកប្រើប្រាស់ ស្មា​ត​ហ្វូ​ន របស់ខ្លួន​ទាំងអស់​ទូទាំង​ពិភពលោក​។ លើក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បានផ្តល់​ជូន​នូវ​ភាព​ភ្ញាក់ផ្អើល យ៉ាង​កក្រើក និង​ស្ញប់ស្ញែង​គួរ​ជាទី​មោ​ទក​បំផុត ដោយ​រចនា​ឡើង​នូវ ពណ៌​ថ្មី​ដ៏​ទាក់ទាញ រូបរាង​ស៊ិ​ច​ស៊ី បំពាក់​ស្តេច​កំពូល​កាមេរ៉ា បច្ចេកវិទ្យា​ថ្មីៗ កម្លាំង​ម៉ាស៊ីន​កាន់តែ​ធំ និង​អ្វីដែល​អង្រួន​ដួងចិត្ត ស្អិត​ជាប់​បេះដូង​អ្នកប្រើប្រាស់​ស៊េរី Note ក៏ដូចជា​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់នោះ​គឺ ស្តេច​កំពូល​ប៊ិក​វេទមន្ត​(S-Pen) នេះ​តែម្តង​។​
 
​ស្តេច​កំពូល​ប៊ិក​វេទមន្ត (S-Pen) គឺ​ត្រូវបាន​រចនា និង​អភិវឌ្ឍ​ឡើង​កាន់តែ​ប្រសើរ និង​វៃឆ្លាត​ជាង​មុន កាន់តែ​ស្និទ្ធ​ជាង​មុន កាន់តែ​រអិល​រលូន​ជាង​មុន និង​កាន់​តែមាន​អារម្មណ៍​ដូច​កាន់​ប៊ិក​សរសេរ​ពិតៗ ដោយ​ឆ្លុះបញ្ចាំង​ពី​អានុភាព​សម្រាប់​ការងារ ដែល​វា​ប្រៀបបាន​ទៅនឹង​កុំព្យូទ័រ ដែលមាន​អានុភាព​ខ្លាំង​បំផុត ស្ថិតក្នុង​ដៃ​អ្នក​។​
 
​ខាងក្រោម​នេះ គឺជា​លក្ខណៈសម្បត្តិ​ពិសេស ទំនើប និង​កាន់តែ​អស្ចារ្យ របស់​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra៖ 
 
* Galaxy Note 20 Ultra 


- តម្លៃ​៖ $1,199 សម្រាប់​ទំហំ​ផ្ទុក (Storage) 256GB និង $1,299 សម្រាប់​ទំហំ​ផ្ទុក (Storage) 512GB
- មាន​បំពាក់​ស៊ីម​អេឡិចត្រូនិក (e-Sim) ៖ មាន​ជម្រើស​ច្រើន​សម្រាប់​អ្នកប្រើប្រាស់​!  លោកអ្នក​អាច​ប្រើ Nano SIM Card ទាំង 2 ក៏បាន ឬ​ប្រើ Nano SIM 1 + e-SIM (​ដោយ​អាចឱ្យ​យើង​បន្ថែម​មេម៉ូរី​បាន​ផងដែរ​)
- ទំហំ​អេក្រង់​៖ 6.9 អ៊ី​ញ​
- ប្រភេទ​កញ្ចក់​អេក្រង់​៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X
- កាមេរ៉ា​មុខ 1 គ្រាប់​៖ ទំហំ 10 MP
- កាមេរ៉ា​ក្រោយ 3 គ្រាប់​៖ 108 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
- ប្រព័ន្ធ​ដំណើរការ (CPU)៖ Exynos 990 
- អង្គ​ចងចាំ​៖ រ៉េ​ម (RAM) 8 GB, រ៉ូម (ROM) 256 GB ដល់ 512 GB និង​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 1 TB 
- ថាមពល​ថ្ម​៖ 4,500 mAh (​សាក​ថ្ម​ល្បឿន​លឿន​បំផុត​)
- ពណ៌​៖ Mystic Black (​ខ្មៅ​), Mystic White (​ស​), Mystic Bronze (​សំរឹទ្ធ​)
 
* Galaxy Note 20
- តម្លៃ​៖ $949 (256GB)
- មាន​បំពាក់​ស៊ីម​អេឡិចត្រូនិក (e-Sim) ៖ មាន​ជម្រើស​ច្រើន​សម្រាប់​អ្នកប្រើប្រាស់​!  លោកអ្នក​អាច​ប្រើ Nano SIM Card ទាំង 2 ក៏បាន ឬ​ប្រើ Nano SIM 1 + e-SIM (​ដោយ​អាចឱ្យ​យើង​បន្ថែម​មេម៉ូរី​បាន​ផងដែរ​)
- ទំហំ​អេក្រង់​៖ 6.7 អ៊ី​ញ​
- ប្រភេទ​កញ្ចក់​អេក្រង់​៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X
- កាមេរ៉ា​មុខ 1 គ្រាប់​៖ ទំហំ 10 MP
- កាមេរ៉ា​ក្រោយ 3 គ្រាប់​៖ 12 MP (Wide), 64 MP (Telephoto), 12 MP (Ultra-Wide)
- ប្រព័ន្ធ​ដំណើរការ (CPU)៖ Exynos 990 
- អង្គ​ចងចាំ​៖ រ៉េ​ម (RAM) 8 GB, រ៉ូម (ROM) 256 GB
- ថាមពល​ថ្ម​៖ 4,300 mAh (​សាក​ថ្ម​ល្បឿន​លឿន​បំផុត​)
- ពណ៌​៖ Mystic Green (​បៃតង​), Mystic Gray (​ប្រ​ផះ​), Mystic Bronze(​សំរឹទ្ធ​)
 
* បញ្ជាក់​៖ រាល់​ការ​ជាវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Galaxy Note 20 និង Galaxy Note 20 Ultra 
​អតិថិជន​ទាំងអស់ នឹង​ទទួលបាន​ជាមួយនឹង​ការ​ថែម​ជូន​យ៉ាង​ពិសេស ដូចជា​៖
- ថែម​ជូន​ស្រោម​ទូរស័ព្ទ​ថ្លា​ហ្ស៊ី​ន (Back Cover) ដ៏​ស្រស់ស្អាត 1 ភ្លាម​។​
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)​។​
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 54 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​
- បង់​រំលស់​ដោយ​គ្មាន​ការប្រាក់ (០%)​ចំនួន 0៩ ខែ ជាមួយ​មីក្រូហិរញ្ញវត្ថុ អ៊ី​អន​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 ៕
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com