អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី (CB) ឈ្នះ​ពានរង្វាន់​អាជីវកម្ម​ថ្មី (Start-Up)​ផ្នែក​ធានារ៉ាប់រង​ប្រចាំឆ្នាំ ២០២០
24, Aug 2020 , 2:12 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ២៤ ខែសីហា​ឆ្នាំ ២០២០ - ក្រុមហ៊ុន​ស៊ី​ប៊ី ចេ​ណឺ​រ៉​ល អ៊ី​ន​សួ​រេ​ន ម​.​ក (​ហៅ​កាត់​ថា ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន​) មាន​មោទកភាព តំណាងឱ្យ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​តែមួយគត់ នៅក្នុង​ប្រទេស ដែល​បាន​ជាប់​ជ័យលាភី នៅក្នុង​កម្មវិធី ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នើម ប្រចាំឆ្នាំ​២០២០​នេះ​។​
 
​កម្មវិធី​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី បាន​ឈានចូល​ឆ្នាំ​ទី​៥​របស់ខ្លួន​ហើយ ដោយ​ទទួលស្គាល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ឆ្នើម​បំផុត នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ណា ដែល​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ បង្កើន​ការពេញចិត្ត​របស់​អតិថិជន និង​គុណ​តម្លៃ​ដល់​ភាគី​ពាក់ព័ន្ធ និង​រក្សា​ប្រាក់ចំណូល​ខ្ពស់​។ នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ជាង​៧០  មកពី​២២​ប្រទេស បានឈ្នះ​ពានរង្វាន់​។​
 
​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី (CB) ត្រូវបាន​ទទួលស្គាល់ ក្រោម​ប្រភេទ​អាជីវកម្ម​ថ្មី ផ្នែក​ធានារ៉ាប់រង​ប្រចាំឆ្នាំ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មួយ ដែលមាន​ការច្នៃប្រឌិត​ថ្មី​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech ដើម្បី     ផ្តល់​សេវាកម្ម​ដល់​អតិថិជន​របស់ខ្លួន​។ ពានរង្វាន់​នេះ ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត របស់​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន ក្នុងការ​ជម្នះ​នូវ​បញ្ហា​ប្រឈម ក្នុង​វិស័យ​ធានារ៉ាប់រង ទន្ទឹមនឹង​ការ​ផ្តល់នូវ​គុណ​តម្លៃ​ថ្មី និង​ការច្នៃប្រឌិត​ដល់​អតិថិ​ជន​ផងដែរ​។​


 
​តាមរយៈ​ការឈាន​មុខ​គេ​ក្នុង​វិស័យ ខាង​ការច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB)  បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ និង​តែមួយគត់​របស់​កម្ពុជា ដែល​បង្កើត​កម្មវិធី​ទូរស័ព្ទ (mobile application) តាំងពី​ខែធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​ទូរស័ព្ទ​ក្រុមហ៊ុន CB ណែនាំ​ឱ្យប្រើ​ប្រាស់​បណ្ណ​អេឡិចត្រូនិក ផ្នែក​ធានារ៉ាប់រង​សុខភាព (Medical e-cards) ដែល​ផ្តល់​ភាពងាយស្រួល ជំនួស​ឱ្យ​បណ្ណ​ពិតៗ ដែល​ប្រើប្រាស់​ពីមុនមក​។ កម្មវិធី​ទូរស័ព្ទ​ក្រុមហ៊ុន CB ផ្តល់ជូន​អតិថិជន នូវ​ភាពងាយស្រួល និង​សាមញ្ញ​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត នៃ​បណ្ណ​ធានា​របស់ខ្លួន ហើយ​អាចឱ្យ​ពួកគេ​ដំឡើង​ការធានា កាន់តែ​ប្រសើរ​ជាង​មុន និង​ស្វែងរក​គ្លីនិក ឬ​មន្ទីរពេទ្យ​ដៃគូ បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​
 
​លោកស្រី ប៊ុន ច័ន្ទ​មករា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB)  បាន​មានប្រសាសន៍ថា​៖«​វា​ជា​កិត្តិយស​ណាស់ ដែល​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់ នៅក្នុង​កម្មវិធី​រង្វាន់​ធានារ៉ាប់រង​អាស៊ី ដែល​នេះ ជាការ​ប្តេជ្ញាចិត្ត​របស់​យើងខ្ញុំ ចំពោះ​ការច្នៃប្រឌិត​ថ្មី​។ ពានរង្វាន់​នេះ គឺជា​ការទទួលស្គាល់​ដ៏​អស្ចារ្យ ពី​សមិទ្ធផល និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​វ័យក្មេង របស់​យើងខ្ញុំ​។ សមិទ្ធផល​ដ៏​ធំធេង​នេះ ក៏​ជា​សក្ខីភាព​ផងដែរ​ថា ដោយសារ​ការធ្វើការ​ជា​ក្រុម​ដ៏​អស្ចារ្យ របស់​បុគ្គលិក​យើងខ្ញុំ និង​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​របស់​យើងខ្ញុំ ទើប​យើងខ្ញុំ អាច​សម្រេច​នូវ​អ្វីដែល​យើងខ្ញុំ​បានកំណត់​»​។​
 
​លោកស្រី ប៊ុន ច័ន្ទ​មករា បន្ត​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទៀតថា​៖«​យើងខ្ញុំ ប្តេជ្ញា​នាំយក​បច្ចេកវិទ្យា​ថ្មី និង​គំរូ​អាជីវកម្ម​ថ្មីៗ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បន្ត​ចូលរួមចំណែក ដល់​ការរីកចម្រើន ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ យើង នឹង​ពង្រីក​សក្តានុពល​របស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​ផលិតផល និង​សេវាកម្ម អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចេញពីផ្ទះ​ខ្លួន​។ យើង​ក៏​ទន្ទឹង​ថា នឹងមាន​ព្រឹត្តិការណ៍ សមិទ្ធិផល និង​ពានរង្វាន់​ជាច្រើន​ទៀត សម្រាប់​ក្រុមការងារ​របស់​យើងខ្ញុំ នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី (CB)»​។​


 
​ការពង្រឹង​សមត្ថភាព ក៏​ជា​ផ្នែក​សំខាន់​មួយទៀត នៃ​ការជំរុញ​របស់​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន សម្រាប់​ការច្នៃប្រឌិត​ដែរ​។ នៅ​ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី CB បាន​ចុះហត្ថលេខា លើ​អនុស្សារណៈ យោគយល់ ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ (CLPD)​។ ភាពជា​ដៃគូ​នេះ នឹង​ផ្តល់ឱកាស​ឱ្យ​និស្សិត មក​ចុះ​កម្មសិក្សា​នៅ​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន តាមរយៈ CLPD ដើម្បី​ទទួលបាន​បទពិសោធន៍ ពី​វិស័យ​ធានារ៉ាប់រង​ជាង ៣០​ឆ្នាំ​របស់​ក្រុមហ៊ុន ដោយ​នាំ​ពួកគេ ឱ្យ​ជួប​ជាមួយ​គ្រូបង្វឹក ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ និង​ប្រកបដោយ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​។​
 



​អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ CB
 
​ក្រុមហ៊ុន​ស៊ី​ប៊ី ចេ​ណឺ​រ៉​ល អ៊ី​ន​សួ​រេ​ន ម​.​ក ត្រូវបាន​បង្កើតឡើង ដោយមាន​គោលដៅ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា រ៉ាប់រង​ទូទៅ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់នូវ​សន្តិសុខ ការការពារ និង​ភាព​ស្ងប់ចិត្ត ក្នុង​គ្រា​មាន​ហានិភ័យ និង​ភាពមិនប្រាកដប្រជា​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី (CB) ផ្តល់ជូន​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង ដែលមាន​ល្បឿន​លឿន គួរឱ្យ​ទុកចិត្ត និង​ច្នៃប្រឌិត​ថ្មី សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម​។ ដំណោះស្រាយ​នេះ រួមបញ្ចូល ទាំង​ការធានា រ៉ាប់រង​សម្រាប់​យានយន្ត និង​មធ្យោបាយ​ដឹកជញ្ជូន (​ឡាន ម៉ូតូ​) វេជ្ជសាស្ត្រ គ្រោះថ្នាក់ និង​គេហដ្ឋាន ជំនួញ (​ផ្នែក​លក់រាយ អាហារ និង​ភេសជ្ជៈ សណ្ឋាគារ​) អចលនទ្រព្យ វិស្វកម្ម ធានា​សង អាកាសចរណ៍ និង​ផ្លូវទឹក​ជាដើម​។​
 
​ក្រៅពី​ការច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី (CB) ប្តេជ្ញា​កសាង​អនាគត​ត្រចះត្រចង់ ជាមួយ​ប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបបាន​ចូលរួម ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១០,០០០​ដុល្លារ ដល់​មូលនិធិ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បរិច្ចាគ​ម៉ាស់​ការពារ​មាត់​ច្រមុះ ចំនួន​១៥០​ប្រអប់ និង​បន្ទះ អាល់កុល​ចំនួន ៨៥ ប្រអប់ ដល់​មន្ទីរពេទ្យ​ព្រះសីហនុ​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី CB និង​ដំណោះស្រាយ​ធានារ៉ាប់រង​ផ្នែក​ឯកជន និង​ពាណិជ្ជកម្ម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន (https://cbgeneral.vip/) ឬ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន (https://www.facebook.com/cbgeneralinsurance/) ឬ ទូរស័ព្ទ​មក​ក្រុមហ៊ុន​ដោយផ្ទាល់​តាមរយៈ​លេខ ០២៣ ៨៩០ ៩៩៩៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com