អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង បង្ហាញ​រូបរាង​ពិត​របស់​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Samsung Galaxy Z Fold 2 និង​បើក​ឲ្យ​ក​ម្ម៉​ង់​មុន អមដោយ​កាដូ​ពិសេស​បំផុត​!
02, Sep 2020 , 3:52 pm        
រូបភាព
​ភ្នំពេញ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០ - ស្ទើរតែ​ជុំវិញ​ពិភពលោក សុទ្ធតែ​បាន​រំពឹងទុក​ថា នឹង​បានឃើញ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Samsung Galaxy Z Fold 2 ដ៏​ល្អ​ឯក បង្ហាញ​បង្អួតខ្លួន​ក្នុង​មហា​ព្រឹត្តិការណ៍ ដាក់​បង្ហាញ​រូង​រាង​ពិត នៃ​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពី​ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ​។​
 
​ក្រោយពី​សំងំ​ដុសខាត់ កែប្រែ​ឱ្យ​កាន់តែ​ប្រសើរ អភិវឌ្ឍ​ថ្មី​បន្ថែម​ឱ្យ​កាន់តែ​ឡូយ និង​ការច្នៃប្រឌិត​ខ្ពស់​ឱ្យ​កាន់តែ​ល្អ ថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង បានដាក់​បង្ហាញ​ជា​ផ្លូវការ នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​បត់​បាន​ដ៏​អស្ចារ្យ និង​ទាក់ទាញ​ជាទីបំផុត ដល់​ពិភពលោក និង​ជូន​អតិថិជន​របស់ខ្លួន​ហើយ​។​
 
​តួយ៉ាង​ថ្ងៃនេះ ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មិនបាន​បង្អង់​យូរ ដោយបាន​អញ្ជើញ​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​អាជីព​ជាច្រើនរូប ដើម្បី​ចូលរួម​ជា​សាក្សី នៃ​កំពូល​មហា​ព្រឹត្តិការណ៍​លើក​ទី ២ នេះ ដើម្បី​ផ្តិត​យក​នូវ​រូបរាង​ពិត​ដ៏​ទាក់ទាញ​, លក្ខណៈពិសេស​គ្មាន​គូ​ប្រៀប​, រចនាបថ​, ពណ៌​, ក៏ដូចជា​តម្លៃពិត​ប្រាកដ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង ដែល​ប្រព្រឹត្តទៅ​នៅ​អគារ THE BRIDGE Commercial Retail Mall ។ 
 
​អ្វីដែល​ធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ខ្លាំង​បំផុត​នោះ គឺ​លើក​នេះ Samsung Galaxy Z Fold 2 ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​បំផុត ផ្ចិតផ្ចង់​បំផុត និង​កាន់តែ​អស្ចារ្យ​បំផុត ដោយ​បំពាក់​អេក្រង់​ធំ​ជាង​មុន មាន​រាងស្តើង​ជាង​មុន អេក្រង់​ភ្លឺ​ច្បាស់​ជាង​មុន កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន និង​ថាមពល​ថ្ម​ធំ​ជាង​មុន​។​


 
​លោក ខ្លូត ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន សាខា​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ “​លើក​នេះ ភាព​អស្ចារ្យ​យ៉ាងច្រើន​សម្បូរបែប និង​ពិសេស​អស្ចារ្យ​បំផុត ដែល​នឹកស្មាន​មិន​ដល់ នឹងត្រូវ​លាតត្រដាង​យ៉ាងច្បាស់​ក្នុង​របកគំហើញ​ថ្មី ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ លើ Samsung Galaxy Z Fold 2​។ ក្រុមហ៊ុន សាម​សុង ជឿជាក់​យ៉ាងច្បាស់​ថា អតិថិជន​ដែល​កំពុង​ទន្ទឹងរង់ចាំ វត្តមាន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ ដែល​ពោរពេញ​ដោយ​ឧត្តមភាព និង​ភាពទាន់សម័យ​បំផុត​នេះ​ពិតជា​ពេញចិត្ត និង​មិន​ខកបំណង​ជាមួយ Samsung Galaxy Z Fold 2 ឡើយ​”​។​
 

Samsung Galaxy Z Fold 2 នឹងដាក់​ឱ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-order) ចាប់ពី ថ្ងៃទី​២ ដល់​ថ្ងៃទី ១១ ខែកញ្ញា ២០២០ ជាមួយនឹង​ការ​ថែម​ជូន​ដ៏​ពិសេស​បំផុត​ដូចជា​៖ 
- ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds Live
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​!
 
​រួសរាន់​ឡើង​…! ប្រញាប់​អញ្ជើញ​ទៅ​ហាង ដែលមាន​ស្លាក​សញ្ញា (Pre-order) ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ ថា​មិនត្រូវ​ខ្លាចក្រែង​ថា ដាច់​ស្តុក​មុន​កំណត់​ទៀត​ក៏​ថា​បានដែរ​ណា៎​…​។​
 
​សម្រាប់​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន​(Pre-order) និង​ទទួលបាន​ទូរស័ព្ទ​នៅ​ថ្ងៃទី​18 ដល់​24 ខែកញ្ញា 2020៕
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​
 












(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com