អត្ថបទពាណិជ្ជកម្ម
Nokia 5.3 អេក្រង់រាងតំណក់ទឹកប្លែកភ្នែក ជាមួយកាមេរ៉ាដល់ទៅ ៤គ្រាប់ មានលក់នៅកម្ពុជាហើយ
× Nokia 5.3 គឺជាស្មាតហ្វូនដ៏ទំនើប ដែលមានរូបរាងស្រស់ស្អាត ស្ដើង ស្រាល ដោយរចនាឡើងតាមបែបយុវវ័យ។ ម៉ូឌែល Nokia 5.3 នេះក៏ជាស្មាតហ្វូនប្រភេទចុងក្រោយ របស់ក្រុមហ៊ុន ដែលបានបំពាក់មកជាមួយ នូវបច្ចេកវិទ្យាទំនើបៗជាច្រើន រួមជាមួយអេក្រង់ប្លែកភ្នែកប្រភេទ Gorilla Glass3 ដែលមានរាងជាតំណក់ទឹក ទំហំរហូតដល់ទៅ 6.55 inches។ កាន់តែពិសេសទៀតនោះ Nokia ម៉ូឌែល 5.3 នេះបានបំពាក់មកជាមួយនឹង Camera ផ្នែកខាងក្រោយរហូតដល់ទៅ ៤ គ្រាប់ឯណោះ ពិតជាអស្ចារ្យមែនទែន។
ក្រុមហ៊ុន Nokia បានអភិវឌ្ឍចំពោះស្មាតហ្វូនរបស់ខ្លួន ក្នុងតម្រូវការការដល់អតិថិជន ដែល ចូលចិត្តថតរូប ឬវីដេអូ ជាមួយ Camera ដ៏អស្ចារ្យជាពិសេស។ Nokia 5.3 បានបំពាក់មកជាមួយ Camera ផ្នែកខាងក្រោយរហូតដល់ទៅ ៤ គ្រាប់។ ដោយលេនមេរបស់វា មានទំហំ 13 MP, f/1.8 ជាលេនមេ, 5MP, 13mm (ultrawide) សម្រាប់ថតប្លង់ទូលាយ, 2 MP សម្រាប់ប្រភេទ Macro លេន, និងមួយគ្រាប់ទៀត ២MP សម្រាប់លេន Depth sensor, និងអាចថតវីដេអូដល់កម្រិត 1080p@ 30fps។ រឹតតែពិសេសទៀតនោះកាមេរ៉ាដែល Nokia 5.3 បានបំពាក់មកជាមួយនឹងមុខងារ Night Mode ដែលបំពាក់មកជាស្រាប់ លើទូរសព្ទមួយនេះ សម្រាប់ផ្ដិតយករូបភាពនៅទីកន្លែងមិនសូវមានពន្លឺ ពិតជាបានល្អមែនទែន។ ចំណែកឯ Camera ខាងមុខ មានទំហំ 8 MP, f/2.0 អាចថតវីដេអូកម្រិត 1080p @30fps។
ស្មាតហ្វូនម៉ូឌែល Nokia 5.3 បានបំពាក់ជាមួយអេក្រង់ប្រភេទ IPS LCD ដែលអាចផ្ដល់រូបភាពដល់ទៅ 720 x 1600-pixel និងមានកម្រិតដង់ស៊ីតេ 268 ppi។ Nokia 5.3 មាន Ram 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB រួមជាមួយមទំហំថ្មដល់ទៅ ៤០០០mAh និងប្រតិបត្តិការដោយប្រព័ន្ធ Android 10 ចេញពីប្រអប់ស្រាប់ និងត្រៀមអាចធ្វើបច្ចុប្បន្នភាព ទៅកាន់ Android 11 បានផងដែរ។ Nokia គឺជាទូរសព្ទដៃដែលធ្វើការបានល្អ ទៅលើការការពារសុវត្ថិភាព ដោយ Nokia អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពបានជារៀងរាល់ខែ។
លោកអ្នកអាចរកជាវទូរសព្ទដៃ Nokia 5.3 បានតាមបណ្ដាហាងលក់ទូរសព្ទស្មាតហ្វូន ទូទាំងប្រទេសកម្ពុជា ហើយក៏មានលក់នៅតាម Smart shop BigPhone និង Bluetronic ដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com