ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ​? កុំ​រំលង “​ប្រេងដូង​”
06, Sep 2020 , 6:59 am        
រូបភាព
​គ្មាន​នរណាម្នាក់​ចង់​មាន​ស្បែក​ជ្រីវជ្រួញ​ចាស់​ជាង​វ័យ​ឡើយ​! ប៉ុន្តែ​គួរ​ធ្វើ​បែបណា​ទៅ​ប្រសិនបើ​វា​លេចឡើង​ហើយ​នោះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​ប្រេងដូង​បំបាត់​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក ៖

 
១. ប្រេងដូង​ជាមួយ​វីតាមីន E
 
​ប្រេងដូង​សុទ្ធ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ដើម្បី​រក្សាបាន​នូវ​ភាព​តឹង​ណែន​គ្មាន​ស្នាម​ជ្រីវជ្រួញ​។ រីឯ​វីតាមីន E ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង ២ ស្លាបព្រា​ជាមួយ​ប្រេង​វីតាមីន E ២ ស្លាបព្រា ចូលគ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
២. ប្រេ​ដូង​និង​ម្សៅ​វីតាមីន C
 
​រូបមន្ត​នេះ​ថែមទាំង​ជួយ​កម្ចាត់​ស្នាម​មុន និង​សូម្បីតែ​ស្នាម​ខ្សែលើ​ស្បែក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​អង្ករ ១ ស្លាបព្រា ជាមួយ​ប្រេងដូង ១ ស្លាបព្រា និង​ម្សៅ​វីតាមីន C ២​ស្លាបព្រា​។ កូរ​ចូលគ្នា​ឱ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ​ខាប់​មួយ ប្រសិនបើ​ល្បាយ​ខាប់​រឹង​ពេក​អ្នក​អាច​បន្ថែម​ទឹកដោះគោ​ស្រស់ ឬ​ទឹកដោះគោឆៅ​ប៉ុន្មាន​ដំណក់​។ លាប​ល្បាយ​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៣. ប្រេងដូង​និង​ម្សៅ​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​ឈើអែម​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ជាមួយ​ប្រេងដូង​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្បែក និង​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៤. ប្រេងដូង​និង​រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង ១ ស្លាបព្រា​ជាមួយ​ម្សៅ​រមៀត ១ ចុង​ស្លាបព្រា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រក្សា​សំណើម និង​ភាព​ក្មេង​ជាង​វ័យ​នៃ​ស្បែក​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com