ពីនេះ ពីនោះ
មរតក​ដើម​
05, Sep 2020 , 7:29 pm        
រូបភាព
​កំណាព្យ បទ ជាប់​ទង ប៉ាកកា​ខ្មៅ​

 
​ស្នាដៃ​ចាស់ ច្បាស់​មិន​ច្បោល ចោល​ក្រែង​ស្តាយ​
​ខ្មែរ​ទាំងឡាយ កាយ​វិញ​មក យក​រក្សា​
​មរតក​ដើម ស្បើម​អត្ថរស ខ្ពស់​អស្ចារ្យ​
​រួមរក្សា ស្នាដៃ​កេរ ស្មេរ​រួម​ដែរ​។​
 
​កាព្យ​មាន​ក្បួន ចួន​រណ្តំ ផ្សំ​ណែងណង​
​ចាស់​ចែង​ចង ក្រង​ទំនុក ទុក​ឲ្យ​ខ្មែរ​
​ទាំង​ចម្រៀង សៀង​ស៊ែម​សម ក្រម​ង៉ុ​យ​ដែរ​
​សូមកុំ​ប្រែ កែ​ទំនុក ទុក​ខ្លឹម​ដើម​។​
 
​កុំ​បំបាត់ កាត់​បង្វែង ក្រែងលោ​ឃ្លាត​
​បាត់​រសជាតិ ឃ្លាត​ឃ្លោងឃ្លា ជា​ដង្ហើម​
 ទាំង​ចង្វាក់ ដាក់​ឲ្យ​ត្រូវ ផ្លូវ​ចាស់​ផ្តើម​
​មរតក​ដើម ឆ្នើម​ថ្លៃថ្លា ថាថាង​ថែ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com