អត្ថបទពាណិជ្ជកម្ម
ចង់ដឹង​ពី​វិធី​ធ្វើ​អាហារ​ល្បី​ប្រចាំ​ហាង​កាហ្វេ The Coffee Club អត់​? ម៉ោះ មក​រៀន​ធ្វើ​ទាំងអស់គ្នា​!
21, Sep 2020 , 10:45 am        
រូបភាព
Chia Seed Pudding with Mixed Berries ត្រូវបាន​ស្គាល់​ជា​អាហារ​ពេលព្រឹក​ដ៏​ពេញនិយម​នៅ​ហាង​កាហ្វេ The Coffee Club​។ បើ​អត់​ចង់​ចេញ​ក្រៅ អ្នក​ក៏​អាចធ្វើ​អាហារ​ដ៏​ឆ្ងាញ់ និង​មាន​ជីវជាតិ​ខ្ពស់​មួយ​មុខ​នេះ​នៅផ្ទះ​បានដែរ​។ មក​ដឹង​ពី​វិធី​ធ្វើ​ទាំងអស់គ្នា​៖
 
​គ្រឿងផ្សំ ៖ 
- គ្រាប់​ជី 
- ផ្លែ​ប៊ែ​រី (​កក​) ចម្រុះ (​ស្ត្រ​ប៊ែ​រី រ៉ា​ស់​ប៊ែ​រី ប្លូ​ប៊ែ​រី​) 
- គ្រី​ម (​ធ្វើ​ពី​ទឹកដោះគោ​) 
- សាច់ដូង (​កោស​ជា​សរសៃ​តូចៗ​) 
- សណ្តែកដី (​បំបែក​ជា​ដុំ​តូចៗ​)
 



 
​វិធី​ធ្វើ ៖
- ដាក់​គ្រាប់​ជី​ជា​ស្រទាប់​ទី 1 ក្នុង​ចាន ឬ កែវ​
- ប៉ន់​ផ្លែ​ប៊ែ​រី​ចម្រុះ​ឲ្យ​បែក ហើយ​កូរ​លាយ​ជាមួយនឹង​គ្រី​ម​
- ចាក់​វា​ទៅលើ​គ្រាប់​ជី​ជា​ស្រទាប់​ទី 2
- ដាក់​សាច់ដូង និង​សណ្តែកដី​ជា Topping ជាការ​ស្រេច​។​
 


 
​ម៉ោះ មក​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ដ៏​ស្រស់ត្រកាល​ជាមួយ Chia Seed Pudding with Mixed Berries​។ តែបើ​អត់​មាន​ពេល​សម្រាប់​ចម្អិន លោកអ្នក​អាចមក​ធ្វើការ​កុម្ម៉ង់​នៅ The Coffee Club បាន​ណា៎​! ខាង​ហាង​នឹង​ចម្អិន​ថ្មីៗ​ភ្លាមៗ សម្រាប់​ការ​វេច​ខ្វ​ប់ ឬ ញ៉ាំ​ក្នុង​ហាង​តែម្ដង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com