ជាតិ
ពីនេះ ពីនោះ
តើពាក្យ«អប្សរា» មានន័យយ៉ាងណាខ្លះ?
05, Dec 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
សទ្ទានុក្រមពាក្យថ្មីសាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ពាក្យ«អប្សរា»ដែលសរសេរជាភាសាអង់គ្លេស និងបារាំងដូចគ្នាថាApsara សំដៅលើអាជ្ញាធរការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ។

 
 
«អប្សរា»Apsara ដែលសរសេរជាពាក្យអង់គ្លេសពេញថា Authority for the Protection of the site and Management of the Region of Angkor។ «អប្សរា»សំដៅលើអាជ្ញាធរដែលមានបេសកម្មគិតគូរដឹកនាំការងាររៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់សៀមរាបអង្គរ។ 
 
«អប្សរា»គឺជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាពគតិយុត្តមានស្វ័យភាពរដ្ឋបាល និងហរិញ្ញវត្ថុ។ នេះបើតាមសទ្ទានុក្រមសាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
ដោយឡែកវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«អប្សរា» អាចសរសេរជា«អច្ឆរា»ក៏បានដែលមានន័យថា ស្រីអប្សរ,ស្រីសួគ៌។ អច្ឆរាទេពី ឬ អច្ឆរាទេវី មានន័យថា ទេពីមានលម្អដូចជាស្រីអប្សរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com