សង្គមអន្តរជាតិ​
អន្តរជាតិ
ការស្លាប់​របស់​ជនរ​ង​គ្រោះ​ដោយសារ​ការរំលោភ​ផ្លូវភេទ បង្ក​ឲ្យ​មាន​បាតុកម្ម​ក្នុងប្រទេស​ឥណ្ឌា​
01, Oct 2020 , 7:59 pm        
រូបភាព
​សកម្មជន​ស្ត្រី​នាំគ្នា​លើក​បដា និង​ស្រែក​ទាមទារ​ពី​ក្នុង​រថយន្ដក្រុង​មួយគ្រឿង ក្រោយពី​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងការ​តវ៉ា​មួយ​នៅ​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០​។​
​សកម្មជន​ស្ត្រី​នាំគ្នា​លើក​បដា និង​ស្រែក​ទាមទារ​ពី​ក្នុង​រថយន្ដក្រុង​មួយគ្រឿង ក្រោយពី​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងការ​តវ៉ា​មួយ​នៅ​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
ការស្លាប់​របស់​នារី​អាយុ ១៩ ឆ្នាំ​ម្នាក់ ដោយសារ​ការចាប់រំលោភ​ដោយ​បុរស​មួយក្រុម ក្នុងប្រទេស​ឥណ្ឌា​នោះ បាន​បណ្តាល​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ជាច្រើន​នៅក្នុង​រដ្ឋធានី​ញូ​ដេលី​របស់​ប្រទេស​នេះ​។ ស្ត្រី​វ័យ​ជំទង់​ដែលជា​ជនរងគ្រោះ​ដល់​ស្លាប់​នោះ មាន​វង្ស​ត្រកូល​ដែលមាន​វណ្ណៈ​ទាប​បំផុត​ក្នុងប្រទេស​ឥណ្ឌា​។​

 
​អាជ្ញាធរ​ជឿថា នារី​ជំទង់​រូបនេះ ត្រូវបាន​ចាប់រំលោភ​យ៉ាង​សាហាវឃោរឃៅ​ពី​ក្រុម​បុរស​៤​នាក់ ដែល​ចេញពី​ត្រកូល​គ្រួសារ​វណ្ណៈ​ខ្ពស់ ក្នុង​រដ្ឋ​អ៊ូ​តា​ប្រា​ដេ​ស​(Uttar Pradesh) ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៤ ខែ កញ្ញា​។​
 
​អាជ្ញាធរ​ឥណ្ឌា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ជនរងគ្រោះ​ចុងក្រោយ​នេះ ត្រូវបាន​គេ​នាំ​ចេញពី​មន្ទីរពេទ្យ​ក្នុង​រដ្ឋ Uttar Pradesh ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី​ញូ​ដេលី ហើយ​នាង​បាន​ស្លាប់​ក្នុងអំឡុងពេល​នៃ​ការព្យាបាល​នៅ​ទីនោះ​។​
 
​ករណី​រំលោភ​ក្មេងស្រី​វ័យ​ជំទង់​នេះ ជា​ករណី​មួយ​ក្នុងចំណោម​ករណី​រំលោភ​ផ្លូវភេទ​ជាច្រើន​ទៅលើ​ស្ត្រី​ក្នុងប្រទេស​ឥណ្ឌា ដែល​នៅ​ទីនោះ ការរំលោភ​ស្ត្រីភេទ​ត្រូវបាន​គេ​រាយការណ៍​ថា​កើតមានឡើង​ក្នុង​រយៈ ១៥ នាទី​ម្តង​។ នេះ​បើតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៨ នោះ​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៨ មួយ​ប៉ុណ្ណោះ មាន​សេចក្តីរាយការណ៍​ថា ការរំលោភ​ផ្លូវភេទ​ទៅលើ​ស្រី្ត​មាន​ចំនួន ៣៤.០០០ ករណី​។​
 
​កាលពី ១០ ខែ​មុន ស្ត្រី​ឥណ្ឌា​មា្ន​ក់ទៀត អាយុ ២៣ ឆ្នាំ ដែលមាន​វង្ស​ត្រកូល​មកពី​វណ្ណៈ​គ្រួសារ​ឋានៈ​ទាប​ដែរនោះ បាន​ស្លាប់​បន្ទាប់ពី​បុរស​មួយក្រុម បាន​ចាប់ខ្លួន​នាង​ហើយ​ដុត នៃ​ពេលដែល​នាង​ធ្វើដំណើរ​ទៅកាន់​តុលាការ​ក្នុង​រដ្ឋ Uttar Pradesh ដើម្បី​ដាក់ពាក្យ​ប្តឹង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com