COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុម​ប្រទេស​G-20 ព្រម​លើក​ពេល​សងបំណុល​៦​ខែ​ទៀត​សម្រាប់​ប្រទេស​ក្រីក្រ​
15, Oct 2020 , 5:59 pm        
រូបភាព
ការចែកម្ហូបអាហារជូនពលរដ្ឋក្រីក្រនៅឥណ្ឌា អំឡុងវិបត្តិកូវីដ-១៩ កាលពីខែឧសភា ឆ្នាំ២០២០ ។ រូបភាព៖AFP
ការចែកម្ហូបអាហារជូនពលរដ្ឋក្រីក្រនៅឥណ្ឌា អំឡុងវិបត្តិកូវីដ-១៩ កាលពីខែឧសភា ឆ្នាំ២០២០ ។ រូបភាព៖AFP
ដោយ:
ក្រុម​ប្រទេស G-20 ដែល​តំណាង​ឲ្យ​សេដ្ឋកិច្ច​ធំ​បំផុត​បស់​ពិភពលោក បាន​យល់ព្រម​ពន្យារពេល​ការសង​បំណុល ៦ ខែ​ទៀត ដើម្បី​គាំទ្រ​បណ្ដា​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ក្នុង​កិច្ចប្រឹងប្រែង​ពួកគេ​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ។

 
​ក្នុង​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃទី​១៤ ខែតុលា ក្រោយ​ជំនួប​តាម​អន​ឡាញ ក្រុម​ប្រទេស G-20 បញ្ជាក់ថា ការអនុគ្រោះ​លើ​ការសង​បំណុល​ជា​សាច់ប្រាក់ ១៤​ពាន់​លាន​ដុល្លារ ដែល​កំណត់​ត្រូវ​បង់​នា​ចុងឆ្នាំ​២០២០​នេះ នឹងត្រូវ​ពន្យារពេល​៦​ខែ​ទៀត​។ 
 
​ការសម្រេចចិត្ត​នេះ​មានន័យថា ប្រទេស​កំពុង​អភិវឌ្ឍ នឹងមាន​ពេល​រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​២០២១ ដើម្បី​បង្វែរ​លុយ​ដែល​ត្រូវ​បង់​បំណុល​នេះ​ទៅ​ផ្តោត​សំខាន់​លើ​ការចំណាយ​លើ​ការថែទាំ​សុខភាព និង​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​នានា​ជំនួស​វិញ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G-20 បាន​អះអាង​ទៀតថា ពួកគេ​នឹង​ជួបពិភាក្សា​គ្នា​នា​ខែមេសា​ឆ្នាំក្រោយ​ម្ដងទៀត ដើម្បី​សម្រេច​ថា តើ​គួរ​ចាំបាច់​លើក​ពេល​សងបំណុល​៦​ខែ​ទៀត​ឬ​យ៉ាងណា​។ ម្យ៉ាងវិញទៀត ក្រុម​ប្រទេស​G-20 ក៏​ទទូច​ឲ្យ​ម្ចាស់​កម្ចី​ឯកជន​ចូលរួម​ជាមួយ​គំនិត​ផ្ដួចផ្ដើម​របស់ខ្លួន​ក្នុងការ​ផ្អាក​ការសង​បំណុល​បណ្ដោះអាសន្ន​របស់​អ្នក​ជំពាក់​នេះ​នេះ​។ 
 
​កម្មវិធី​អនុគ្រោះ​បំណុល​នេះ បានចាប់ផ្ដើម​ក្នុង​ខែឧសភា​កន្លង​ទៅដោយ​ក្រុម​ប្រទេស G-20 និង​ក្រុម​ប្រទេស​ម្ចាស់បំណុល Paris Club ដែលមាន​គោលដៅ​អនុញ្ញាត​ឲ្យ​ប្រទេស​ក្រីក្រ​ចំណាយលុយ​បន្ថែម​លើ​ការប្រយុទ្ធប្រឆាំង​វិបត្តិ​សុខភាព​សាធារណៈ​ជាជាង​សងបំណុល​។ 
 
​ក្រុម​ប្រទេស G-20 ដែល​ត្រូវ​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ មាន​សមាជិក​ដូចជា អា​ហ្ស​ង់​ទីន អូស្ត្រាលី ប្រេ​ស៊ី​ល ចក្រភព​អង់គ្លេស កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ម៉ិ​ក​ស៊ិ​ក រុស្ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត អាហ្វ្រិក​ខាងត្បូង កូរ៉េខាងត្បូង តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​៕ 
 
 
 
 
 
 
 

Tag:
 G-20
  បំណុល​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com